គង់ វិច្ឆិកា ថ្ងូររកចំណូល មិនសូវបាន ពីការសម្ដែង
ភ្នំពេញៈ តារាសម្ដែង តារាពន្លកថ្មី
សម្បុរខ្មៅស្រអែមស្រស់ កញ្ញា គង់ វិច្ឆិកា បានប្រកាសក្តែងៗថា
មួយរយៈពេលចុងក្រោយនេះ នាងបានផ្អាកមិនទទួលយក ការសម្តែងរឿងទេ
ដោយសារតែការងារមួយនេះ ធ្វើឲ្យនាងស្វែងរកចំណូលបានតិច ប៉ុន្តែចំណាយពេលច្រើន
មិនសមនឹងកម្លាំងញើសឈាម ដែលបានខំប្រឹងប្រែងតាមរយៈការត្អូញត្អែរនេះ
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា គង់ វិច្ឆិកា
បានបង្ហើបប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ថា
បច្ចុប្បន្ននាងមានការមមាញឹក ជាមួយការងារច្រើន ដូចជា ថតឈុតខារ៉ាអូខេ
ពិធីការិនី និងការងារថតរយៈពេលខ្លីៗ តែប៉ុណ្ណោះ។ ដោយឡែកការថតរឿង
គឺនាងបានផ្អាកមិនទទួលទេ ព្រោះថាការថតរឿង គឺចំណាយពេលច្រើន
ធ្វើឲ្យនាងគ្មានពេលទទួល ការងារផ្សេង ជាហេតុបាត់បង់ចំណូលយ៉ាងក្រាស់ក្រែល។
ស្រីស្អាតវ័យក្មេងរូបស្រស់ កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងថា "ថ្មីៗនេះ មានអ្នកដឹកនាំរឿង ទាក់ទងហៅខ្ញុំថតដែរ តែខ្ញុំមិនទទួល ព្រោះថាពេលនេះ ខ្ញុំអត់មានពេលគ្រប់គ្រាន់ ក្នុងការថតដោយសារតែ ការថតរឿងមួយៗ គឺយើងត្រូវកុងត្រា(កិច្ចសន្យា) ពេលណាគេត្រូវហៅថត គឺយើងត្រូវមានពេលទៅថតភ្លាមៗ ។ តែពេលនេះ ដោយសារខ្ញុំ អត់មានពេលទើបសម្រេចចិត្ត មិនទទួលថតរឿង ហើយត្រូវផ្អាកសិន " ។
ជាមួយគ្នានោះ តារាស្រីវ័យក្មេង គង់ វិច្ឆិកា បានប្រាប់ឲ្យដឹង បន្ថែមទៀតថា មូលហេតុធ្វើឲ្យនាង ផ្អាកការសម្តែង គឺដោយសារតែការថតពេលខ្លះ គឺជាន់ថៃ្ងគ្នា ពិបាកបែងចែក ហើយក៏មិនចង់ឲ្យ អ្នករួមការងារមានបញ្ហា យឺតយ៉ាវ ដោយសារនាងទេ ។ "ម្យ៉ាងទៀតការថតរឿងគឺ ធ្វើឲ្យខ្ញុំរកចំណូល មិនសូវបានច្រើនទេ ព្រោះខ្ញុំមិនអាចទទួល ការងារផ្សេងក្រៅពីការថតរឿងបានទេ។ នេះហើយជាដើមចម ធ្វើឲ្យចំណូលរបស់ខ្ញុំត្រូវធ្លាក់ចុះ"។ កញ្ញា គង់ វិច្ឆិកា បញ្ជាក់បន្ថែម ។
កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងថា សម្រាប់ការថតរឿងនេះ គឺនាងផ្អាកមួយរយៈសិន ដើម្បីឆ្លៀតពេល ទទួលការងារ និងស្វែងរកចំណូលផ្សេង ។ នៅពេលណា នាងអាចដកឃ្លាពីការងារក្រៅបាន នាងនឹងត្រឡប់ទៅប្រឡូក អាជីព ជាតារាសម្តែង រឿងធម្មតាវិញ ៕