ជាងផ្សាដែក អ៊ីណុកម្នាក់ ត្រូវខ្សែរភ្លើង ឆក់ស្លាប់ នៅក្រោយរោង
សៀមរាប ៖ បុរសជាកូនជាងផ្សា
ដែកអ៊ីណុកម្នាក់ ត្រូវបានខ្សែ ភ្លើងឆក់រហូត ដល់ស្លាប់ ខណៈដែលចប់ ពីផឹកស៊ី
នៅក្នុងរោងសិប្បកម្មអ៊ីណុក រួចដើរទៅរកកន្លែងដេក
កាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤
ស្ថិតនៅខាងក្រោយរោងសិប្បកម្មផ្សា ដែកអ៊ីណុក យីហោ ស៊ុនឡាយ ក្នុង ក្រុមទី១
ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
តាមសាក្សីដែលឃើញ ហេតុការណ៍នេះ ឈ្មោះបែន មករា
ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមេជាងមាន ស្រុកកំណើតភូមិព្រែកទាល់ ឃុំកោះជីវាំង
ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅ ក្នុងភូមិ សង្កាត់
កើតហេតុខាងលើ បានឲ្យដឹងថា ភ្លឺឡើងលោកបានដើរ ទៅក្រោយ ដើម្បីលុបមុខ
ស្រាប់តែប្រទះ ឃើញ សព មិត្តរួមការងារ ជាមួយឃើញមានខ្សែភ្លើង ឆក់ជាប់នឹង
ជើងខាងស្តាំ ហើយមានខ្លោចម្រាម ជើង២ផង រួចក៏ដើមកមុខវិញ ប្រាប់បុគ្គលិក
ដែលធ្វើការនៅទីនេះ ទាំងអស់ហើយទូរស័ព្ទ ប្រាប់ថៅកែថា អាបារាំង
ឆក់ខ្សែភ្លើងស្លាប់ហើយ ។
សាក្សីបន្តថា ពេលនោះថៅកែស្រី
ដែលដេកនៅក្នុងរោងសិប្បកម្មនេះ ដែរក៏បើកទ្វារចេញមកមើល ឃើញ
ក៏ទូរសព្ទ័ទៅប្រាប់នគរបាល ប៉ុស្តិសង្កាត់ សាលាកំរើក មកជួយដឹងឮរួចហើយ
ក៏ឃើញនគរបាលប៉ុស្តិ៍ សាលាកំរើក ចុះមកដល់នៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨
ខែឧសភាឆ្នាំ២០១៤។
លោកវរៈសេនីយ៍ត្រី តូច ម៉ាល័យ
នាយរងការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្ត
បានប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា សាកសពជនរងគ្រោះ ឈ្មោះ ហ៊ុន បារាំង
ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកូនជាងផ្សាដែកអ៊ីណុក
មានស្រុកកំណើតភូមិព្រែកទាល់ ឃុំកោះជីវាំងស្រុកឯកភ្នំ
ខេត្តបាត់ដំបងសព្វថ្ងៃស្នាក់នៅ
ភូមិកើតហេតុខាងលើ ។ ម្ចាស់សិប្បកម្មផ្សាដែកអ៊ីណុកនេះ មានឈ្មោះ ស៊ុនឡាយ
ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិ ជៀស ឃុំថ្មពេជ្រស្រុកត្បូង
ឃ្មុំខេត្តកំពង់ចាម បច្ចុប្បន្នជាថៅកែសិប្បកម្ម រស់នៅភូមិកើតហេតុខាងលើ។
លោកបន្តថា ក្រោយពីមានការចូលរួម
ពីព្រះរាជអាជ្ញរង ព្រមទាំងសមត្ថកិច្ចចំរុះរួច ក៏នាំគ្នាពិនិត្យនិង
ធ្វើកោសល្យវិនិច័យ សាកសពនេះ បានស្លាប់ដោយសារ ឆក់ខ្សែភ្លើង ស្លាប់ដោយខ្លួនឯង
ពិតប្រាកដមែនឬពុំមានជាករណី អំពើឃាតកម្មទេ។
ពីព្រោះពិនិត្យទៅនៅកន្លែងកើតហេតុ ឃើញមានតុដាក់ដែក ពេញពីលើហើយវាដួល
នឹងឃើញមាន ខ្សែភ្លើង ទាក់ជាប់នឹងជើងខាងស្តាំ ធ្វើឳ្យម្រាមជើងខាងស្តាំខ្លោច២
និងខ្លោចកជើងផងដែរ ។ កម្លាំង ជំនាញក៏ប្រគល់សាកសព ឳ្យទៅម្ចាស់សិប្បកម្មទុក
ដើម្បីរកចាំខាងសាច់ញ្ញាតិ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរ ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com