ប្រជាពលរដ្ឋប្ដឹង អាជ្ញាធរ ពីឈ្មួញរកស៊ី ទិញដី ក្រោយពីយកលូបិទ ផ្លូវមិនឱ្យចេញ ចូល
លោក ហ៊ុន ប៊ុនធឿន ច្រានចោលការ ចោទប្រកាន់ និងអះអាងថា លោកធ្វើផ្លូវដើម្បី បម្រើឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ទូទៅ
ភ្នំពេញ ៖ ឈ្មួញរកស៊ីទិញដីម្នាក់ នៅតំបន់ ទំនប់ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ បានរងនូវការប្ដឹងផ្ដល់របស់ប្រជា ពលរដ្ឋ នៅតាមផ្លូវលេខ១៩៥៨ កែងផ្លូវ លេខ៥៩៨ ក្រោយពីឈ្មួញម្នាក់នេះ បាន យកលូចំនួន៦កង់ ទៅដាក់លើចិញ្ចើមផ្លូវ បិទមិនឱ្យម្ចាស់ដីអាចធ្វើដំណើរចេញចូល បានរហូតដល់ផ្ទុះជម្លោះ ហើយក៏មានអន្ដរា គមន៍ភ្លាមៗពីអាជ្ញាធរខណ្ឌសែនសុខ ចុះទៅ ជួយដោះស្រាយ។
ការប្រទាំងប្រទើស និងឈ្លោះទាស់ទែង គ្នាពីសំណាក់ម្ចាស់ដីឡូត៍នៅតាមដងផ្លូវនិង ឈ្មួញរកស៊ីទិញលក់ដីនិងធ្វើផ្ទះនៅក្នុងតំបន់ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ រហូតដល់អាជ្ញាធរខណ្ឌសែន សុខ ថ្នាក់អភិបាលរងមួយរូបបានចុះទៅជួយ អន្ដរាគមន៍ភ្លាមៗផងដែរ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យមានរឿងទាស់ទែងគ្នាខាងលើនេះកើត ឡើង បានផ្ដើមចេញពីប្រជាពលរដ្ឋម្ចាស់ដី ឡូត៍មួយកន្លែងឈ្មោះផល បានវាយរបងនៅ មុខផ្ទះ ដើម្បីពង្រីកផ្លូវងាយស្រួលការធ្វើ ដំណើរទៅមុខ នឹងបានធំទូលាយជាងមុន ដែលការវាយរបងពង្រីកផ្លូវខាងលើនេះ ក៏ មានការអនុញ្ញាតជាលិខិតស្នាម និងលាយ លក្ខ័អក្សរពីអាជ្ញាធរមូលដ្ឋានជាចៅសង្កាត់ ផងដែរ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងទៀតថា ម្ចាស់ដីឡូត៍ខាងលើនេះកំពុង តែវាយរបងនៅពីមុខដីរបស់ខ្លួន ក្នុងគោល បំណងពង្រីកផ្លូវនោះ ស្រាប់តែលោកហ៊ុន ប៊ុនធឿន ហៅតាលាង បានប្រើកូនចៅដឹក លូចំនួន៦កង់ យកមកដាក់តំរៀបជួរនៅលើ ចិញ្ចើមផ្លូវ មុខដីឡូត៍ខាងលើនេះ ជាហេតុ នាំឱ្យមានទំនាស់កើតឡើង ។
ចំពោះរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋ ជាម្ចាស់ដីឡូត៍ បានចោទប្រកាន់ឈ្មួញម្នាក់ នេះ ថាបានធ្វើខុស និងមិនគោរពតាមការ ណែនាំរបស់អាជ្ញាធរ ។
មន្ដ្រីសាលាខណ្ឌសែនសុខ ដែលចុះទៅ ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុនោះបាន និយាយថា ផ្លូវដែលមានគំនូសក្នុងប្លង់អិល ម៉ាត គឺជាកម្មសិទ្ធរបស់រដ្ឋ គ្មានបុគ្គលណា ម្នាក់អាចបំពានបាននោះឡើយ គឺជាការខុស ច្បាប់ទាំងស្រុង ។
មន្ដ្រីសាលាខណ្ឌសែនសុខ បានបញ្ជាក់ ទៀតថា បើមានការប៉ះពាល់ឬបង្កឡើងដល់ បុគ្គលណាម្នាក់យកផ្លូវធ្វើជាកម្មសិទ្ធរបស់ ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅនិងរក ស៊ីរបស់ប្រជាពលរដ្ឋនោះ គឺប្រជាពលរដ្ឋទាំង នោះ អាចដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរនិង សមត្ថកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយជូន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់ នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ បាននិយាយថា លោកហ៊ុន ប៊ុនធឿន ហៅតាលាង គឺជាឈ្មួញម្នាក់រកស៊ីទិញដីនៅ តំបន់នោះ ហើយពេលដែលគាត់ទិញដីបាន ហើយ ក្នុងគោលបំណងឱ្យដីរបស់គាត់ឡើង ថ្លៃ គឺគាត់បានធ្វើផ្លូវនៅទីនោះ ប៉ុន្ដែក្រោយ ពីធ្វើផ្លូវរួចហើយ ឈ្មួញម្នាក់នេះបានទាម ទារឱ្យម្ចាស់លំនៅដ្ឋានឬម្ចាស់ដីឡូត៍ ដែល នៅអមសងខាងផ្លូវ ត្រូវបង់លុយជូនគាត់។
យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌសែនសុខ នឹងជួយចុះអន្ដរាគមន៍ភ្លាមៗ យកលូទាំង នោះចេញ កុំឱ្យបាំងច្រកចេញចូលរបស់ប្រជា ពលរដ្ឋ ក្រោយពីទទួលបានពាក្យបណ្ដឹង។
ចំពោះការលើកឡើងពី សំណាក់ភាគីម្ខាង ជាម្ចាស់ដីឡូត៍ ខាងលើនេះ លោក ហ៊ុន ប៊ុន ធឿន ហៅតាលាង បានថ្លែង បដិសេធមក កាន់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា វា មិនពិតដូចការចោទ ប្រកាន់នោះឡើយ ពោលលោកធ្វើផ្លូវ នៅតំបន់នោះ ដោយចំណាយ លុយអស់ជាច្រើន គឺដើម្បីដាក់ បម្រើប្រយោជន៍ សាធារណៈ ដោយឱ្យប្រជាពលរដ្ឋ ទូទៅអាច ធ្វើដំណើរបាន ដោយមិនគិតថ្លៃនោះទេ ។
លោក ហ៊ុន ប៊ុនធឿន បានបន្ដទៀតថា មូលហេតុដែល រូបលោក បានដឹកកំណាត់លូ ទៅដាក់តាមចិញ្ចើមផ្លូវ ដែលទល់មុខ ដីឡូត៍ ខាងលើនេះ ព្រោះតែម្ចាស់ដីឡូត៍ បានរំលោភ បំពានផ្លូវសាធារណៈ ប្រវែង កន្លះម៉ែត្រជា មូលហេតុដែលនាំឱ្យ រូបគេវាយរបងពង្រីកផ្លូវនោះ ។
ឈ្មួញម្នាក់នេះ បានបញ្ជាក់ថា ផ្លូវខាងលើ លោកធ្វើអស់ លុយជាច្រើន ដូច្នេះតម្រូវឱ្យ ម្ចាស់ដីឡូត៍នេះ ជួយចេញ ដើម្បីប្រើប្រាស់ ប៉ុន្ដែរូបគេ មិនបានចូលរួមនោះឡើយហើយ លោកបានអភិវឌ្ឍន៍ កន្លែងផ្សេងទៀត គឺដើម្បី បម្រើប្រយោជន៍ទូទៅ សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីនោះ ហើយលោកមិនបាន យកមួយកាក់មួយសេន នោះទេ ។
ជាមួយគ្នានេះ ឈ្មួញរកស៊ីទិញលក់រូប នេះ បានអំពាវនាវឱ្យ អាជ្ញាធរពាក់ព័ន្ធជួយ ពិនិត្យមើល ករណីនេះផង ជាពិសេសការ វាយរបងរបស់ម្ចាស់ដី ដើម្បីពង្រីកផ្លូវ ដែល លោកចោទប្រកាន់ថា បានរំលោភដីផ្លូវប្រវែង កន្លះម៉ែត្រ៕

______________
ផ្តល់សិទ្ទិដោយ៖dap-news.com