ចាក់​៣កាំបិត​របួស​ធ្ងន់​ ​អ្នក​ចាញ់​ដេក​ពេទ្យ​ ​អ្នក​ឈ្នះ​ចូល​ទ្រុង​

5/03/2014 0 Comments A+ a-


v2u3zfn3
ភំ្ន ​ពេញ​ ​៖ អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ង​១២និង​១៥នាទី​រំលង​ អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៨៨ ក្រុម​២៤ភូមិ​៣ សង្កាត់​ផ្សា​ដើម​ថ្កូវ​ ​ខណ្ឌ​ចំ​ការ​មន រាជធានីភ្នំពេញ​ ​។ ជន​សង្ស័យ​ ​ឈ្មោះ​ ​អ៊​ន​ ​អេ​ង​ ​ប្រុស​អាយុ​២៥ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​លេខ​៣២ បន្ទប់​លេខ​២០ ផ្លូវ​លេខ​៤៨៨ ភូមិ​៣ ក្រុម​២៤ មុខ​របរ​រត់​រ៉ឺ​ម៉ក​ង់​៣ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ​ផ​ន​ ​ឃា​ ​ភេទ​ប្រុស​ ​អាយុ​៣១ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៣៧៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំ​ការ​មន​ ​មុខ​របរ​ជា​អ្នក​ដឹក​ហ្គា​ស​ដាក់​ឲ្យ​ម៉ូ​យ​ ​។
ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​ ​ផ​ន​ ​ឃា​ ​បាន​ជិះ​ម៉ូ​តូ​ឌុ​ប​មិត្ត​ភក្តិ​ម្នាក់​ឈ្មោះ​ ​ហុ​ក​ ​ពេញ​ ​និង​ម្នាក់​ទៀត​ជិះ​មូ​តូ​ផ្សេង​គ្នា​ ​។ ពេល​មក​ដល់​ ​ក៏​បបួល​គ្នា​អង្គុយ​ផឹក​ស្រា​នៅ​ជិត​ផ្ទះ​របស់​ខ្លួន​ ​ខ​ណៈ​នោះ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​រក​ទិញ​ភេ​ស​ជ្ជៈ​ យក​មក​ផឹក​ដើម្បី​បន្ថយ​ជាតិ​ស្រ​វឹង​ ​តែ​អ្នក​លក់​ថា​គ្មាន​ទេ​ ​មាន​តែ​គោ​ជល់​ក៏​ទិញ​គោ​ជល់​យក​មក​ផឹក​ ​។ ពេល​នោះ​ជន​សង្ស័យ​ ​បាន​ដើរ​មក​ជិត​ ​ហើយ​ច្រៀង​របៀប​ឌឺដង​ ​និង​សំ​ឡឹ​ង​មុខ​ជន​រង​គ្រោះ​ស្ទើរ​ស៊ី​សាច់​ ​។ បន្ទាប់​មក​ ​ជន​សង្ស័យ​បាន​ដក​កាំបិត​មុខ​ស្រួច​ដេញ​ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំនួន​ ៣កាំបិត​ ​១កាំ​បិទ​ត្រូវ​ដើម​ទ្រូង​ ​និង​ពីរ​កាំបិត​ទៀត​ត្រូវ​គុម្ព​ត្រចៀក​ឈាម​ហូរ​ស្រោច​ខ្លួន​ ​។ បន្ទាប់​មក​ ​ជន​រង​គ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ ​ត្រូវ​បាន​មិត្ត​ភក្តិ​នៅ​ជិត​បាន​រត់​ទៅ​ជួយ​ជន​រង​គ្រោះ​ ​និង​ដឹក​ទៅ​មន្ទីរ​ពេទ្យ​រុ​ស្សី​ ចំណែក​ជន​សង្ស័យ​បាន​រត់​ចូល​ទៅ​សំងំ​ក្នុង​បន្ទប់​ផ្ទះ​របស់​ខ្លួន​ ​។ ភ្លា​មៗ​នោះ​សមត្ថ​កិច្ច​បាន​ទៅ​ដល់​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​យក​ទៅ​កាន់​ អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ចំ​ការ​មន​ ​ដើម្បី​សាកសួរ​ ​។ សមត្ថ​កិច្ច​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ​មូល​ហេតុ​អ្វី​ ​បាន​ជា​បង្ក​ជា​ ​អំពើ​ហឹ​ង្សា​បែប​នេះ​នោះ​ទេ ​៕ 
ប្រភពពី នគរវត្ត