ក្រីក្រពេក ឪពុក-ម្ដាយ បង្ខំលក់ព្រហ្ម ចារីយ៍កូនស្រី មិនទាន់គ្រប់អាយុ តម្លៃ ២៥០០ដុល្លារ
-នគរបាល ឃាត់ខ្លួនស្ដ្រីម្នាក់ជាមេ ខ្យល់ នាំក្មេងស្រីទៅលក់ព្រហ្មចារីយ៍
ភ្នំពេញ ៖ ដោយសារតែជីវភាពក្រីក្រ
ខ្លាំងពេក បានបង្ខំឱ្យពីរនាក់ប្ដី-ប្រពន្ធដាច់ ចិត្ដយកកូនស្រី
លក់ព្រហ្មចារីយ៍ឱ្យអ្នកមាន លុយតម្លៃ ២៥០០ដុល្លារ យកទៅរកស៊ី ឬ
ក៏ចិញ្ចឹមជីវភាពគ្រួសារ ឱ្យមានភាពល្អ ប្រសើរឡើងវិញ ។
ប៉ុន្ដែទង្វើបែបនេះត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង
ការជួញដូរមនុស្ស និងការពារអនីតិជនរាជ ធានីភ្នំពេញ បង្ក្រាបបាន
និងចាប់ខ្លួនស្ដ្រី ជនជាតិវៀតណាមម្នាក់ ដែលនាំក្មេងស្រី ទៅលក់ព្រហ្មចារីយ៍ ។
នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស
និងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងឱ្យដឹងថា ស្ដ្រីជន
ជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនកាល ពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤
កន្លងទៅ ខណៈដែលស្ដ្រីរូបនេះកំពុងនាំ ក្មេងស្រីយកទៅលក់ព្រហ្មចារីយ៍ តម្លៃ
២៥០០ដុល្លារ បន្ទាប់ពីឪពុក-ម្ដាយរបស់ នាង បានប្រើឱ្យធ្វើសកម្មភាពបែបនេះ ។
ការឃាត់ខ្លួនស្ដ្រីមេខ្យល់ឈ្មោះ កៅ ធី ហៀង ហៅ
ស្រីកែវ អាយុ ៤២ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល សង្កាត់ព្រែក ប្រា
ខណ្ឌមានជ័យ មុខរបរ ជាអ្នកលក់ កាហ្វេបានធ្វើឡើងនៅមុខសណ្ឋាគារឡាក់គី ស្ដារ
ផ្លូវលេខ ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
លោក កែវ ធា បានបញ្ជាក់ថា ក្មេងស្រី រងគ្រោះ
ឈ្មោះ ស.ស.ព អាយុ ១៦ឆ្នាំ ជន ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ
មុខរបរ ជាកម្មការិនីរោងចក្រត្រូវបានឪពុក ម្ដាយរបស់នាង
លក់ព្រហ្មចារីយ៍តម្លៃ២៥០០ ដុល្លារ ទៅឱ្យអ្នកមានលុយដោយសារតែ
ជីវភាពក្រីក្រខ្លាំងពេក ។ ក្រោយពីទទួល បានព័ត៌មានខាងលើនេះ ការិយាល័យជំនាញ
បានសុំគោលការណ៍ណែនាំ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការឯកភាព
ពីតំណាងអយ្យការលោក មាស ច័ន្ទពិសិដ្ឋ ផងនោះ បានចុះទៅសហការជាមួយកម្លាំង
សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនស្ដ្រីជនជាតិ វៀតណាមរូបនេះនៅតាមផ្លូវ ។ ក្រោយ
ការសួរនាំស្ដ្រីមេខ្យល់ខាងលើ ត្រូវបានបញ្ជូន ទៅកាន់តុលាការ
រីឯក្មេងស្រីរងគ្រោះអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលស្ដ្រី ជាម្ដាយ
បានរត់គេចខ្លួនបាត់ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com