រថយន្តប្រើហ្គាស ផ្ទុះឆេះរង របួសធ្ងន់ពីរនាក់
បន្ទាយមានជ័យ ៖ ជនរងគ្រោះដែលជិះនៅក្នុង
រថយន្តចំនួន២នាក់ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដឹកយកទៅសង្រ្គោះ
នៅគ្លីនិកទេវិន្ទវិសាលសុខ បន្ទាប់ពីរងរបួសដោយសារផ្ទុះហ្គាស
នៅក្នុងរថយន្តរបស់ គាត់ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចស្រះបេះដូង ភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះប៉ែន គឹមហួន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀត ឈ្មោះចាន់ សុភក្រ្ត ហៅសុផល អាយុ២៧ឆ្នាំ ស្នាក់នៅ មណ្ឌល៤ ភូមិប្រជាធម្មលិច ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដែលផ្ទុះហ្គាសខាងលើ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2F-7362 ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅអង្គុយផឹកស៊ីនៅកញ្ចុះ មួយនៅភោជនីយដ្ឋានស្រះបេះដូង បានមួយសន្ទុះ ហើយពេលនោះម្ចាស់ភោជនីយដ្ឋានក៏បានប្រាប់ទៅ ម្ចាស់រថយន្តថា នៅជិតរបស់លោកមានធុំក្លិនហ្គាស ពេលឭម្ចាស់ហាងប្រាប់ដូច្នេះ ម្ចាស់ក៍បានឈប់ផឹក ហើយមកចូលក្នុងរថយន្តបញេ្ឆះ ខណៈបញ្ឆេះនោះ ស្រាប់តែរថយន្តផ្ទុះឆេះផ្អើលតែម្តង ។
សមត្ថកិច្ចបានបន្តថា ក្រោយផ្ទុះឆេះរថយន្តយ៉ាងដូច្នេះទើបអ្នកជិតខាងបានជួយពន្លត់ បាញ់ទឹកដកក្បាល អាគុយពន្លត់ម៉ាស៊ីន ហើយបើកទ្វារជួយសង្រ្គោះជនរងគ្រោះទាំងពីរនាក់ ។
ក្រោយពន្លត់រួចរាល់ រថយន្តត្រូវខូចខាតស្ទើរទាំងស្រុង ។
យ៉ាងណាក៏ដោយ ម្ចាស់រថយន្តទាំងឡាយណា ដែលប្រើហ្គាស គួរមានការប្រុងប្រយ័ត្ន បើមិនដូច្នេះទេ អាចនឹងគ្រោះថ្នាក់ខ្លួនជាមិនខាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល