បើកសវនាការជំនុំ ជម្រះក្តីបុរស ប៉ុនប៉ងអារ-ក សម្លាប់ភរិយា ព្រោះរឿងមិនព្រម រួមភេទ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា បានបើកសវនាការជំនុំជម្រះ លើ
បុរសជាប់ចោទប្រើអំពើហិង្សា ដោយច្របាច់-ក និងយកកាំបិតចុងស្រួចអារ-ក ភរិយា
ព្រោះភ្លើងប្រច័ណ្ឌ និងខឹង មិនព្រមរួមភេទជាមួយខ្លួន។
អំពើហិង្សាច្របាច់ និងយកកាំបិតអារ-ក ភរិយា តែមិនបានសម្រេចពីសំណាក់ស្វាមីចិត្តកំណាចនេះ បានកើតឡើង កាលពីខែធ្នូ ឆ្នាំ២០១៣ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
លោក អ៊ុំ ឋាវរៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសជាប់ចោទខាងលើ មាន ឈ្មោះ សុខ សុវណ្ណារុន ភេទប្រុស អាយុ ៤៤ឆ្នាំ មានមុខមិនពិតប្រាកដ។ ចំណែកឯភរិយាជាអ្នករងគ្រោះ និងជា ដើមបណ្តឹងនោះ មានឈ្មោះ ឈុន សុភាព អាយុ ៣៣ឆ្នាំ មានកូន ៤នាក់ ជាមួយប្តីមុន។
បើតាមលោក អ៊ុំ ឋាវរៈ ជនជាប់ចោទ សុខ សុវណ្ណារុន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ តាម ពាក្យបណ្តឹងរបស់ស្រ្តីជាភរិយា។
អំឡុងពេលសវនាការជនជាប់ចោទ សុខ សុវណ្ណារុន បានសារភាពពីកំហុសរបស់ខ្លួនទាំងអស់។ ប៉ុន្តែ លោក សុខ សុវណ្ណារុន បានអាះអាងថា មូលហេតុដែលរូបលោកគំរាមអារ-កសម្លាប់ប្រពន្ធនោះ ដោយសារតែមានកម្រោល ចូលខ្លួន និងដោយសារភ្លើងប្រច័ណ្ឌ ខឹងភរិយារបស់លោកសុំចែកផ្លូវគ្នា និងមិនឲ្យរួមសង្វាសអស់រយៈពេលជា ច្រើនខែ។
សាលក្រម នៃរឿងក្តីនេះ នឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល