កំពូលរូបមន្តធម្មជាតិ ព្យាបាលកំចាត់ស្បែកជាំខ្មៅឱ្យប្រែ ទៅជា ស ភ្លឺរលោង បានឆាប់យ៉ាងរហ័ស (មានវីដេអូ)

5/25/2014 0 Comments A+ a-

ស្បែកជាំខ្មៅ ដោយសារពន្លឺព្រះអាទិត្យ បណ្តាលមកពីលោកអ្នកចូលចិត្តដំណើរកម្សាន្តទៅតាមឆ្នេរ
សមុទ្រ ដើរហាលថ្ងៃ  និងហែលទឹកនៅពេលថ្ងៃត្រង់។ ពេលស្បែកមួយផ្នែក  នៅលើដងខ្លួន កន្លែង
ដែលត្រូវថ្ងៃច្រើនជាងគេ  នឹងប្រែទៅជាជាំខ្មៅ  និង មួយផ្នែកទៀតនៃស្បែក  កន្លែងមិនត្រូវកម្តៅថ្ងៃ
នៅស ដដែល។
ដូច្នេះ ដើម្បីឱ្យស្បែកលោកអ្នក ប្រែទៅជាសភាពស្អាត ស ម៉ដ្ឋ ដូចដើមវិញ ថ្ងៃនេះ  យើងសូមណែ
នាំជូនលោកអ្នក នូវកំពូលរូបមន្តធម្មជាតិងាយៗ មួយចំនួនអាចព្យាបាលកំចាត់ស្បែកជាំខ្មៅឱ្យប្រែ
ទៅជា ស ភ្លឺរលោង បានឆាប់យ៉ាងរហ័ស។

វិធីទី១៖ សូមយកផ្លែប៉េងប៉ោះ ២ផ្លែ កិន ឬក្រឡុកឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកក្រូចឆ្មារ ៤ស្លាបព្រា
បាយ កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក  លាបនៅលើស្បែកកន្លែងមានស្នាមជាំខ្មៅ  ទុករយៈពេល ២០
នាទី រួចលាងសម្អាតស្បែកចេញជាមួយនឹងទឹកត្រជាក់។ សូមធ្វើតាមវិធីនេះ ឱ្យបានរយៈពេល ១៥
ថ្ងៃ ស្បែករបស់លោកអ្នក នឹងប្រែទៅជា ស ម៉ដ្ឋ និងភ្លឺរលោង ដោយធម្មជាតិ។
វិធីទី២៖​ សូមយកទឹកក្រូចឆ្មារ ៦ស្លាបព្រាបាយ លាយជាមួយនឹងម្ស៉ៅរមៀត ២ស្លាបព្រាកាហ្វេ រូច
កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក   លាបនៅលើស្បែកកន្លែងមានស្នាមជាំខ្មៅ  ទុករយៈពេល  ៣០នាទី
បន្ទាប់មក លាងសម្អាតទឹកចេញជាការស្រេច៕
សូមទស្សនា វីដេអូ ខាងក្រោម