

អ្នកសារព័ត៌មាន
វីអូឌីម្នាក់ ត្រូវបានក្រុមសន្តិសុខសាលាខណ្ឌដូនពេញ វាយឲ្យរបួស
ខណៈលោក កំពុងយកព័ត៌មានពីហេតុការណ៍បង្ក្រាបរបស់អាជ្ញាធរ
ទៅលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលជួបជុំនៅក្បែរស្ពាននាគ
ជិតទីលានប្រជាធិបតេយ្យ។ លោក ឡាយ សាមាន
អ្នកយកព័ត៌មានរបស់ស្ថានីយវិទ្យុ VOD នៅវេលាម៉ោង ៤:៥០នាទីរសៀលនេះ
ត្រូវក្រុមសន្តិសុខប្រចាំការនៅទីលានប្រជាធិបតេយ្យ
វាយឲ្យរបួសធ្ងន់ធ្ងរជាំពេញខ្លួន និងវង្វេងស្មារតីហើយ បច្ចុប្បន្ន
លោកកំពុងត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរព្យាបាលឯកជនមួយ។
តាមប្រភពព័ត៌មានពីសហការីរបស់លោក នៅទីលានប្រជាធិបតេយ្យឲ្យដឹងថា
សម្ភាររបស់លោកមួយចំនួន រួមទាំងទូរសព្ទដៃរបស់លោក
ត្រូវកងសន្តិសុខរឹបអូស។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ
អ្នកសារព័ត៌មានរបស់វិទ្យុ VOD
ពីររូបត្រូវបានសន្តិសុខនៅទីលានប្រជាធិបតេយ្យព្រមានថា
នឹងវាយអ្នកទាំងពីរនេះឲ្យទាល់តែបាន៕