ភាគហ៊ុន Apple ឡើងថ្លៃកប់ 600$/share មិនធ្លាប់មានតាំងពីឆ្នាំ២០១២
នេះជារបាយការណ៍ចំណូលដ៏ខ្លាំងមួយរបស់
Apple ទាក់ទងថ្លៃភាគហ៊ុនឡើងដល់ ៦០០ដុល្លារក្នុង ១ហ៊ុន
ដែលនេះរាប់ទុកថា
ជាតម្លៃហ៊ុនខ្ពស់កប់ពពកមិនធ្លាប់មានតាំងពីឆ្នាំ២០១២មក។
រាប់ គិតមកដល់ថ្ងៃច័ន្ទនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនម្ចាស់ iPhone ដែលល្បីសុះសាយពេញពិភពលោកនេះ គឺ ៦០០,៩៦ដុល្លារអាមេរិក/ហ៊ុន។ នេះគឺចាត់ទុកលើកដំបូងហើយ ដែលតម្លៃភាគហ៊ុនកើនឡើងយ៉ាងខ្លាំងក្លាដូច្នេះ។ អំឡុងឆ្នាំ២០១២ តម្លៃភាគហ៊ុន Apple ធ្លាប់ឡើងដល់ ៧០០ដុល្លារឯណោះ តែក្រោយមកធ្លាក់នៅត្រឹមតែ ៤០០ដុល្លារប៉ុណ្ណោះ គិតត្រឹមខែមេសា ឆ្នាំ២០១៣ កន្លងទៅ។
តាមរយៈនេះ នឹងធ្វើឱ្យអ្នកម្ចាស់ភាគហ៊ុនទាំងឡាយកាន់តែមានទំនុកចិត្ត ជាមួយអារម្មណ៍សុទិដ្ឋិនិយមក្នុងការរំពឹងលក់ទូរសព្ទ iPhone 6 ដែលនឹងចេញចុងឆ្នាំ២០១៤ ខាងមុខ នឹងរឹតតែមានស្ថានភាពល្អថែមទៀតមិនខាន៕
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ bgr