ប៉ូលីស អាមេរិក បើកការស៊ើបអង្កេត លើក្រុមហ៊ុន TelexFREE ក្នុងទីក្រុង Boston

4/17/2014 0 Comments A+ a-

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៤ ម្សិលមិញនេះ ក្រុមភ្នាក់ងារ ប៉ូលីស HSI បានធ្វើការ ស៊ើបអង្កេត លើក្រុមហ៊ុន ធ្វើជំនួញ តាម Internet ដែលមានឈ្មោះល្បី TelexFREE ព្រោះតែការធ្វើជំនួញ របស់ខ្លួនគ្មានឯកសារច្បាស់លាស់។ តាមប្រភពពត៌មាន បានអោយដឹងថា ប៉ូលីស HSI បានធ្វើការចុះទៅឆែកឆេរ នៅទីស្នាក់ការ ក្រុមហ៊ុន TelexFREE ក្នុងទីក្រុង Boston សហរដ្ឋអាមេរិក ដើម្បីស្វែករកឯកសារដែលពាក់ពន្ធ័ ទៅនឹងជំនួញ របស់ក្រុមហ៊ុននេះ⁣ ព្រមជាមួយ ប្រពន្ធ័ដែលក្រុមហ៊ុននេះ ដាក់ការពារ មិនអោយ ប៉ូលីសធ្វើការ ចូលរុករកនៅលើ Server របស់ខ្លួន។ កាលពីម្សិលមិញនេះ ក៍មានពាក្យបណ្តឹង បញ្ជូនទៅតុលាការ លើការវិនិយោគលើបណ្តាញ Internet របស់ក្រុមហ៊ុននេះ ក៍ដូចជាពាក្យចចាមអារាម ជាច្រើនថា ក្រុមហ៊ុនធ្វើការ រកស៊ីបោកប្រាស់។ ប៉ុន្តែទោះជាយ៉ាងណា ប៉ូលីស បានទុកពេលអោយក្រុមហ៊ុន TelexFREE មួយនេះធ្វើការ ប្តឹងតបតវិញ ប្រសិនបើពួកគេមានឯកសារពាក់ពន្ធ័លើការ រកស៊ីស្របច្បាប់ ហើយដោះស្រាយ រាល់បញ្ហាដែលកំពុងមាន ជាមួយអតិថិជនរបស់ខ្លួន។ ពេលនេះមនុស្សជាច្រើន កំពុងធ្វើការរងចាំ មើលថា តើក្រុមហ៊ុន និងមានដំណោះស្រាយយ៉ាងណា ចំពោះបញ្ហាមួយនេះ។ គួរបញ្ជាក់ផងដែរថា នេះជាការស៊ើបអង្កេត ជំហ៊ានដំបូង របស់ក្រុមប៉ូលីស HSI ទៅលើក្រុមហ៊ុននេះ⁣ ដែលមានស្នាក់ការ នៅក្នុងទីក្រុង Boston សហរដ្ឋអាមេរិក តែប៉ុននោះ៕
khmer-note
noticia_139768107738