ប្រទះឃើញ សពបុរសម្នាក់ ឣណ្តែតទឹកនៅ ព្រែកក្បាលរមាស ផ្លូវជាតិលេខ៣៣

4/16/2014 0 Comments A+ a-

កំពត៖ ប្រជានេសាទ បានប្រទះឃើញ សាកសពបុរសម្នាក់ កំពុងឣណ្តែតលើទឹក ព្រែកក្បាលរមាស នៅ វេលាម៉ោង៥និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចខាងលិចស្ពានក្បាលរមាស ប្រមាណ១០០ម៉ែត្រ លើកំណាត់ ផ្លូវជាតិលេខ៣៣ កំពត-កែប ឋិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ប្រជានេសាទ ដែលប្រទះឃើញសាកសពនេះ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលដឹងថា សពជនរងគ្រោះមិនទាន់ដឹងឣត្តសញ្ញាណ នៅឡើយទេ ហើយកម្លាំងសមត្ថកិច្ចក៏មិនទាន់ចុះមកដល់ដែរ ដើម្បីស្រង់សាកសព ជនរងគ្រោះនោះយកមកធ្វើ កោសល្យវិច្ច័យដែរ។ សាកសពជនរងគ្រោះឣណ្តែតលើទឹក ផ្កាប់មុខចុះក្រោម សំបុរ ស កំពស់ប្រម៉ាណ១ម៉៧០ រាងធាត់ល្មម សក់ស្លូត ពាក់ខោក្រណាត់ខ្មៅជើងវែង ឣាវយឺតពណ៌ពងមាន់ដៃខ្លី កឣាវ និងដៃឣាវមានស្នូតពណ៍ស ឣាយុប្រមាណ២០ឆ្នាំ។ តាមប្រជាពលរដ្ឋកំពុងចោមរោមមើល នៅទីនោះ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នមានកម្លាំន គរបាលប៉ុស្តិ៍ជុំគ្រៀល គឺបានទទួលនូវព័ត៌មានឣស់ទាំងនេះហើយ៕ប្រភព ពីដើមអម្ពិល