ផ្សឹកចៅអធិការវត្ត ក្រោយពីកាប់កម្មករសំណង់ពីរពូថៅ ឲ្យរងរបួស
កោះកុង:
ចៅអធិការវត្តមួយអង្គ គង់នៅវត្តកោះស្រឡៅ
ឃុំកោះកាពិ ស្រុកកោះកុង ព្រះនាមបញ្ញា ព្រះជន្ម២៨វស្សា
ត្រូវបានព្រះមេគណខេត្តចាប់ផ្សឹកនៅវត្តជោត្តញ្ញាណខេត្តកោះកុង
កាលពីថ្ងៃទី២៨មេសាឆ្នាំ២០១៤ បន្ទាប់ពីព្រះសង្ឃអង្គនោះ
បានកាប់កម្មករសំណង់ម្នាក់ឲ្យរងរបួសរួចមក។
មន្រី្ត សិទ្ធិមនុស្សអង្គការលីកាដូប្រចាំខេត្តកោះកុង លោកអ៊ិន គង់ជិត បានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៧មេសាឆ្នាំ២០១៤ ស្ថិតក្នុងបរិវេណវត្តកោះស្រឡៅ ក្នុងខណៈពេលដែលកម្មករសំណង់ឈ្មោះហាក់ វិទូ អាយុ៣៩ឆ្នាំ កំពុងអង្គុយលេងអុក។
មន្រី្តសិទិ្ធមនុស្សខាងលើបាន បន្តថា ដោយសារតែព្រះចៅអធិការអង្គនោះ ខឹងនិងកម្មករឈ្មោះវិទូ និយាយកុហក់ច្រើនពុំព្រមធើ្វការទៅតាមការសន្យា ក៏ទាញពូថៅមកកាប់ចំនួនពីរពូថៅ បណ្តាលឲ្យត្រូវត្រង់ត្រកៀកនិងកំភួនដៃធ្វេង។ លោកបានឲ្យដឹងបន្ថែមថា ក្រោយពីហេតុការណ៏កើតឡើង សមត្ថកិច្ចមូលដ្ឋាននៅតំបន់នោះបានឃាត់ព្រះកាយព្រះអង្គដែលប្រើអំពើ ហឹង្សាខាងលើ បញ្ជូនមកឲ្យព្រះមេគណខេត្តដើម្បីចាប់ផ្សឹកនិងចាត់ការទៅតាម ផ្លូវច្បាប់។
លោកឃឹម សាណេ ស្នងការរងប៉ូលិសខេត្តកោះកុង ទទួលផែនកណ្តាលយុតិ្តធម៌បានប្រាប់គេហទំព័រ CEN នៅព្រឹកថ្ងៃ២៩មេសានេះថា រហូតមកដល់ថ្ងៃនេះព្រះចៅអធិការដែលត្រូវចាប់ផ្សឹកនោះ ព្រះមេគណខេត្តមិនទាន់បញ្ជូនខ្លួនមកឲ្យប៉ូលិសចាត់ការទៅតាមច្បាប់ នៅឡើយ៕ ប្រភព ពី CEN