ជម្លោះដណ្តើមស្រី ,ប្រុសខ្មែរវាយប្រុសអាមេរិកម្នាក់របួសដេរ១៣ថេ្នរ
ព្រះសីហនុ: បុរសជនជាតិអាមេរិកម្នាក់ ដែលជាកងទ័ពជើងទឹក ត្រូវបានជនសង្ស័យជាជនជាតិខ្មែរប្រុសម្នាក់យកដំបងឈើបួនជ្រុង វាយក្បាលបណ្តាលឲ្យបែករយៈដេរចំនួន១៣ថ្នេរ។ជម្លោះនេះដោយសារ ដណ្តើមស្រីស្នេហ៍គ្នាហើយបានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមេសា នៅចំណុចហាងជនរបទេស សេរ៉ែនឌីប ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ។
ក្រោយពីទទួលពាក្យប្តឹងហើយ ប៉ូលិសបានចាប់ខ្លួនជនដៃដល់ឈ្មោះ ង៉ែត សារឿន ហៅ ខេ អាយុ២៦ឆ្នាំ ធ្វើការក្នុងហាងសេរ៉ែន ឌីប ។ ជនសង្ស័យប៉ូលិសកំពុងកសាងសុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ប្រភព៖ CEN