អ្នកចាត់ការក្រុម Newcastle រងបម្រាម៧ប្រកួតដោយ សារយកក្បាលអុក មុខកីឡាករក្រុម Hull
លោក Alan Pardew
រងបម្រាមមិនឱ្យនៅកន្លែងបញ្ជាកីឡាករចំនួន៧ប្រកួតនិងថែមទាំង
មិនអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានចំនួន៣ប្រកួតដំបូងនៃការពិន័យ
បន្ទាប់ពីអ្នកចាត់ការក្រុមសារិកាព្រៃ Newcastle United
រូបនេះយកក្បាលអុកមុខខ្សែបម្រើ David Meyler របស់ក្រុម Hull City
កាលពីថ្ងៃទី០១ មីនា។
ប្រភព៖ eurosport
ទណ្ឌកម្មនេះត្រូវបានសម្រេចដោយ
គណៈកម្មការវិន័យឯករាជ្យ ខណៈលោក Pardew
ក៏ទទួលស្គាល់កំហុសរបស់ខ្លួនដែរ។
ក្រៅពីបម្រាមមិនឱ្យឈរក្បែរទីលានប្រកួត អតីតអ្នកចាត់ការក្លិប
Reading, West Ham, Charlton និង Southampton
វ័យ៥២ឆ្នាំរូបនេះថែមទាំងទទួលពិន័យជាប្រាក់៦ម៉ឺនផោនទៀតផង
(១សែនដុល្លារ)។
មិនត្រឹមតែសហព័ន្ធកីឡាបាល់ទាត់
អង់គ្លេសប៉ុណ្ណោះទេដែលពិន័យ សូម្បីតែក្លិប Newcastle
ផ្ទាល់ក៏បានពិន័យប្រាក់១សែនផោន (ជាង១៦ម៉ឺនដុល្លារ)
និងផ្ដល់លិខិតព្រមានដល់អ្នកចាត់ការរូបនេះដែរ។
លោក Pardew
បានសម្ដែងការសោកស្ដាយចំពោះទង្វើមិនអាចទទួលយកបានរបស់លោក
ហើយលោកបានសូមទោសអស់ពីចិត្តចំពោះភាគីពាក់ព័ន្ធទាំងអស់៕
ប្រែសម្រួល៖ យ៉ុង ម៉ុងហាក់ប្រភព៖ eurosport