Man Utd អភ័ព្វជាងគេជួប ក្រុមការពារតំណែង ជើងឯក ខណៈ Real ប៉ះសត្រូវចាស់
ក្រុងមែនឆេស្ទើៈ ថ្ងៃអវសានរបស់ ក្រុមបិសាចក្រហម
Manchester United នឹងមកដល់ហើយក្នុង វគ្គ៨ក្រុមចុងក្រោយ
(Quarter-Final)ដោយបានចាប់ឆ្នោតស៊យប៉ះ ក្រុមការពារតំណែងជើងឯក Bayern Munich
របស់អាល្លឺម៉ង់ បន្ទាប់ពី បានឆ្លងផុតវគ្គ១៦ ក្រុមទាំងត្រដាបត្រដួសរួចមក
ក្នុងព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិ UEFA Champions League ។
ការធ្លាក់ទម្រង់លេងចាប់ពី ដើមរដូវកាលឆ្នាំ២០១៣-២០១៤នេះក្រោមការដឹកនាំរបស់លោក David Moyes បិសាច ក្រហមនឹងទំនងមិនឈ្នះពានអ្វីនោះទេ ខណៈដែលកំពុងឈរនៅ លេខរៀងទី៧បណ្តោះអាសន្នក្នុង Premier League ក្នុងនាមជាក្រុមការពារតំណែង ជើងឯកដាច់ឆ្ងាយពីកំពូលតារាង ខណៈដែលនៅសល់តែ៨សប្តាហ៍ទៀតប៉ុណ្ណោះនឹង ដល់ទីបញ្ចប់ហើយនោះ ។
ការចាប់ផ្តើមប្រកួតក្នុងជើងទី១នាថ្ងៃទី០១ ខែមេសាខាងមុខ Man Utd នឹងបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវខ្លារខិន Bayern Munich ជាទីដែល Man Utd បានទម្លាក់ក្រុម Olympiakos របស់ក្រិកឡើងមកវគ្គ ៨ក្រុមនេះដោយលទ្ធផល ៣-០ ផងដែរ នៅមុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ដោយមិន មានវត្តមានខ្សែ ប្រយុទ្ធលេខ១ប្រចាំក្លឹប Robin van Persie ដោយសាររបួសជង្គង់ត្រូវសម្រាក ព្យាបាលរហូតដល់ទៅ ៦សប្តាហ៍ឯណោះ ដែលនេះជាបញ្ហាដ៏ធំសម្រាប់ Man Utd ខណៈជួបក្រុមខ្លាំងទៀតនោះ សួរថាតើ Bayern ទុក Man Utd ទេបើកៅអីវគ្គ៤ក្រុមចុងក្រោយមានតែមួយ និង Man Utd អាចបំប៉ោងសំណាញ់ទី Bayern បានដែរអត់?
សូមរំលឹកផងដែរ Man Utd ធ្លាប់បានវាយបកឈ្នះ Bayern Munich កាលពីវគ្គផ្តាច់ព្រ័ត្រ Champions ឆ្នាំ១៩៩៩ នៅ អាល្លឺម៉ង់តែម្តងដោយលទ្ធផល ២-១ នាទីចុងម៉ោង និងបានលើកពានបាត់ទៅ ដូចដែល Chelsea បានវាយបកឈ្នះ Bayern នៅកីឡដ្ឋាន Allianz Arena កាលពីឆ្នាំ២០១២ ដោយបាល់ប៉េណាល់ទីផងដែរ តែកាលនោះមានលោក Sir-Alex Ferguson ជាអ្នកដឹកនាំ Man Utd មិនមែនលោក David Moyes នោះទេ ។ ដូចគ្នានោះដែរក្រុមស្តេចស Real Madrid ក៏បានជួបសត្រូវចាស់ របស់ខ្លួនជាលើកទី២ជាប់គ្នាផងដែរ គឺក្រុមរងជើងឯកឆ្នាំទៅ Borussia Dortmund របស់អាល្លឺម៉ង់ដែលបានទម្លាក់ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយខ្សែប្រយុទ្ធដ៏លេចធ្លោ Robert Lewandowski ។ តើ Real អាចកែប្រែប្រវត្តិដ៏ជូរចត់នេះ បានទេជាមួយនឹងការធ្វើបាន យ៉ាងល្អទាំងលេងក្នុងពាន La Liga BBVA និង Champions League ក្នុងរដូវកាលឆ្នាំ២០១៣-២០១៤នេះ?
សម្រាប់ឯការចាប់ឆ្នោត២ប្រកួត ផ្សេងទៀតដែលបានធ្វើឡើងនៅក្នុងទីក្រុង Nyon ប្រទេសស្វីសគឺក្រុម FC Barcelona ជួបជាមួយក្រុមអេស្ប៉ាញដូចគ្នា Atletico Madrid ស្របពេលដែលក្រុមលេខ១របស់បារាំង Paris Saint-Germain (PSG) ប៉ះតោខៀវ Chelsea របស់អង់គ្លេស ។ ៤ក្រុមដែលសង្ឃឹមថាអាចឆ្លងផុតវគ្គ៨ ក្រុមចុងក្រោយនេះមាន FC Barcelona, Real Madrid, Bayern Munich និង PSG ៕