Chelsea បំបាក់កាំភ្លើងធំ Arsenal ៦-០ មិនគួរឲ្យជឿ
ក្រុងឡុងដ៍ៈ
ជំនួបរវាងក្រុមខ្លាំងប៉ះខ្លាំងស្ទើរតែមិនជឿថា របូតគ្រាប់បាល់រហូតដល់ទៅ ៦-០
ពីការធ្វើបានសម្រេច ដោយក្រុមម្ចាស់ផ្ទះតោខៀវ Chelsea
លត់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal មិនឲ្យតដៃរួចសូម្បីតែបន្តិចក្នុង Premier
League ប្រចាំសប្តាហ៍ទី៣១យប់មិញ ។
ការទទួលបាន៣ពិន្ទុដោយ ស្រួលបែបនេះបានធ្វើឲ្យក្រុម កំពុងតែឡើងកូដជាខ្លាំង Chelsea របស់លោក Jose Mourinho បន្តកាន់កាប់តំណែងកំពូលតារាង Premier League ជាប់ជាមួយនឹង៦៩ពិន្ទុដាច់ ហើយក៏ជាការបំបាក់ក្រុម របស់លោក Arsene Wenger ជាលើកទី១ផងដែរចំពោះ គ្រាប់បាល់ដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុនមក បន្ទាប់ ពីជើងទី១នៅ Emirates កាំភ្លើងធំទប់បាន ០-០ តែមកទឹកដីកីឡដ្ឋាន Stamford Bridge វិញស្ពឹកមុខ ៦-០ នៅក្រោយ ពេលដែលជ្រុះចេញពីក្របខណ្ឌធំ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយសារក្រុម Bayern Munich របស់អាល្លឺម៉ង់ ។
៦គ្រាប់របស់ Chelsea យប់មិញរកបានដោយ កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Samuel Eto’O គ្រាប់បើកឆាកនៅនាទីទី ៥ ជាមួយនឹង២នាទីបន្ទាប់ Andre Schurrle ថែមគ្រាប់ទី២ទៀត មុនពេលមិត្តរួមក្រុមខ្សែបម្រើ Eden Hazard ទាត់ បាល់ប៉េណាល់ទីគ្រាប់ទី៣នៅនាទី១៧ ដែលជាការពិន័យកាតក្រហម Kieran Gibbs នៅនាទី១៥នោះពីការធ្វើឲ្យ មានកំហុសនៅប្រអប់គ្រោះថ្នាក់ ។
ការប្រកួតកាន់តែមានគំលាត ដាច់គ្នាជាខ្លាំងនៅក្រោយ ពេលដែលកីឡាករខ្សែ បម្រើជនជាតិប្រេស៊ីល Oscar បន្ថែមពីរ គ្រាប់ទៀតនៅនាទី៤២ និង ៦៦ ដែលជាគ្រាប់មុខ ៥-០ បណ្តោះអាសន្ន តែចូលដល់នាទី៧១ កីឡាករ Mohamed Salah បានឆ្លៀតបន្ថែមមួយគ្រាប់ទៀត ដែលធ្វើឲ្យគ្រូបង្វឹក និងអ្នកគាំទ្រ Arsenal ស្ងាត់មាត់ជ្រាប និងបានចេញទៅ ផ្ទះជាបណ្តើរៗ មុនពេលលទ្ធផលផ្លូវការ Chelsea ៦ និង Arsenal ០ ។ ការបរាជ័យដ៏ធ្ងន់ធ្ងរ និងបាត់បង់៣ពិន្ទុនៅ ក្រៅទឹកដីនាយប់មិញនេះបានធ្វើឲ្យ Arsenal ធ្លាក់មកនៅត្រឹមលេខ៤បណ្តោះអាសន្ន វិញពីលេខរៀងទី៣ដោយមាន ៦២ពិន្ទុ រឹតតែដាច់ឆ្ងាយពីតំណែងកំពូលតារាង និងពាន Premier League ដូចទៅនឹងក្រុម Man Utd របស់លោក David Moyes ផងដែរដោយកំពុងឈរ នៅលេខរៀងទី៧មាន៥១ពិន្ទុ បើទោះបីជាបានបំបាក់ក្រុមម្ចាស់ផ្ទះ West Ham United ២-០ យប់មិញនេះក៏ដោយ ៕