ជិះកង់ពេញស្រុកខ្មែររៃ ប្រាក់បានរាប់ម៉ឺនដុល្លារជួយ មន្ទីរពេទ្យគន្ធបុប្ផា
ស្របពេលដែលមន្ទីរពេទ្យគន្ធបុប្ផា
កំពុងតែជួបបញ្ហាថវិកា
និងកំពុងតែអំពាវនាវដល់សាធារណជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួម
ឧបត្ថម្ភនោះ
ស្រាប់តែមានយុវជនមួយក្រុមបានស្ម័គ្រចិត្តជិះកង់ពេញប្រទេស
កម្ពុជា ដើម្បីស្វែងរកថវិកាមកជួយមន្ទីរពេទ្យនេះ។
លោក ធុល វិសាល អាយុ ២៨ឆ្នាំ
ដែលជាប្រធានក្រុមនៃយុវជនស្ម័គ្រចិត្ត
កំពុងតែធ្វើសកម្មភាពមនុស្សធម៌នេះបានប្រាប់ថា ៖
“មូលហេតុដែលនាំឲ្យក្រុមការងាររបស់ខ្ញុំ
ជិះកង់គ្រប់ខេត្តក្រុងដើម្បីរៃអង្គាសប្រាក់
ដោយសារតែពួកខ្ញុំចង់នាំយកប្រាក់ដែលប្រមូលបានទាំងនោះទៅជួយ
ដល់មន្ទីរពេទ្យគន្ធបុប្ផា កំពុងតែជួបការខ្វះខាត។ ម្យ៉ាងទៀត
ការជិះកង់នេះក៏ជាចំណង់ចូលចិត្តរបស់ពួកខ្ញុំផងដែរ”។
លោក វិសាល បានថ្លែងថា ៖ “ការជិះកង់របស់ពួកខ្ញុំ បានចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែកុម្ភៈ មកម្ល៉េះ ហើយមានគ្នាជិះកង់ទាំងអស់៥នាក់ និង ក្រុមការងារម្នាក់ទៀត (អ្នកបើកឡាន) ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅកាន់គ្រប់បណ្ដាខេត្តក្រុងនានានៃប្រទេសកម្ពុជាលើចម្ងាយផ្លូវ សរុបប្រមាណ ៤០០០គីឡូម៉ែត្រ“។
គិតមកទល់ពេលនេះ ក្រុមការងាររបស់លោកបានធ្វើដំណើរបាន ១៤ខេត្តក្រុងហើយ និងរៃអង្គាសប្រាក់បានជាង ៨០០០០ (៨ម៉ឺន) ដុល្លារ ឥលូវនេះពួកលោក កំពុងតែធ្វើសកម្មភាពនៅខេត្តក្រចេះ ហើយគ្រោងបន្តទៅកាន់ខេត្តគោលដៅជាបន្តទៀត។
ទន្ទឹមនឹងសកម្មភាពនៃការជិះកង់រៃប្រាក់មកជួយមន្ទីរពេទ្យ
កុមារនេះ លោក វិសាល បាននិយាយថា ៖
“ពេលធ្វើដំណើរឆ្លងកាត់នៅតាមខេត្តកន្លងមក
ពួកខ្ញុំក៏ជួបប្រទះបញ្ហាលំបាកមួយចំនួនផងដែរ
ព្រោះពួកខ្ញុំមិនប្រើប្រាស់លុយដែលប្រមូលបានមកចំណាយផ្ទាល់
ខ្លួននោះទេ រាល់ការចំណាយនៅតាមផ្លូវ
សុទ្ធតែត្រូវប្រើប្រាស់លុយផ្ទាល់ខ្លួនទាំងអស់”។
លោក បញ្ជាក់បន្ថែមទៀតថា ៖ “ខ្ញុំក៏ចង់អំពាវនាវដល់សប្បុរសជនទាំងអស់ ដែលបានដឹងពីសកម្មភាពមនុស្សធម៌នៃការជិះកង់មេត្តាជួយឧបត្ថម្ភ តាមទឹកចិត្ត ដើម្បីបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកំពុងខ្វះខាត”។ លោក វិសាល បន្ថែម៕
អត្ថបទ៖ យិន សំបូរ