ហៅនាង មកលេង បន្ទប់ជួល រំលោភបាន២ដង
ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ
ឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់នាងរងគ្រោះ ចោទប្រកាន់ថា
ជនសង្ស័យធ្វើសកម្មភាព រំលោភលើរូបនាង រហូតបានសម្រេច២ដង ហេតុការណ៍នេះ កើត ឡើង
កាលពីវេលាម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១
៤ស្ថិតនៅបន្ទប់ជួលភូមិ ជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុន ជិនឡុង ហៅរស្មី ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រីឯ ជនរងគ្រោះ មានឈ្មោះ ញ.ស.ហ ភេទស្រី អាយុ ២០ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងអញ្ជាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បើតាមជនរងគ្រោះ រៀបរាប់ប្រាប់នគរបាលនោះ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានទូរស័ព្ទ ទៅបបួលជនរងគ្រោះ មកលេងបន្ទប់ជួលរបស់ខ្លួន លុះរហូតដល់យប់ជ្រៅពេក ជនរងគ្រោះមិនហ៊ានមកផ្ទះ ក៏បានសម្រាក នៅក្នុងបន្ទប់ជួលជាមួយជនសង្ស័យ រហូតដល់ម៉ោងប្រហែល ជា២០និង៣០ នាទីយប់ ស្រាប់តែ ជនសង្ស័យ ធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចម្តង រួចហើយក៏នាំគ្នា ដេករហូតដល់ម៉ោង ប្រហែលជា៤ៈ០០ ទៀបភ្លឺ ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចម្តងទៀត លុះដល់ម៉ោង៦ព្រឹក ជនរងគ្រោះក៏បានវិលត្រឡប់មកផ្ទះវិញ រួចហើយបាននិយាយរឿងរ៉ាវទាំងឡាយ ឲ្យឪពុក ម្តាយដឹង ក្រោយមកឪពុកម្តាយជនរងគ្រោះ ក៏ទៅឃាត់ខ្លួនជនសង្ស័យ នាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ចាត់ការទៅតាមផ្លូវច្បាប់។ រីឯនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល