ស្ថាប័នតុលាការនឹង ធ្វើការផ្លាស់ប្តូរមន្ត្រីដឹកនាំមួយ ចំនួននាពេលខាងមុខឆាប់ៗ
មន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា ការផ្លាស់ប្តូរតួនាទី ភារកិច្ច ប្រធានតុលាការ ព្រះរាជអាជ្ញា រួមទាំងចៅក្រម គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា បានធ្វើលិខិតស្នើទៅព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ រួចរាល់អស់ហើយ នៅតែរង់ចាំព្រះមហាក្សត្រឡាយព្រះហស្ថលេខាតែប៉ុណ្ណោះ។ ព្រះរាជក្រឹត្យអាចនឹងចេញនៅដើមសប្តាហ៍ខាងមុខនេះ នៅពេលដែលព្រះមហាក្សត្រយាងនិវត្តន៍មកពីប្រទេសចិនវិញ។
ប្រធានតុលាការ ព្រះរាជអាជ្ញា រួមទាំងចៅក្រម នៅតាមបណ្តារាជធានី-ខេត្ត ដែលត្រូវផ្លាស់ប្តូរតួនាទី ភារកិច្ច មានដូចជាៈ
លោកអាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ នឹងត្រូវផ្លាស់មកធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោកជីវ កេង។ ចំណែកលោកជីវ កេង ត្រូវទៅធ្វើជាអនុប្រធានតុលាការកំពូល។លោកនិល ណុន ប្រធានសាលាដំបូងខេត្តសៀមរាប ផ្លាស់ប្តូរឲ្យទៅអនុប្រធានតុលាការកំពូល។លោកចែ សុង ចៅក្រមសាលាដំបូងខេត្តសៀមរាប ត្រូវទៅធ្វើជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួសលោកអាំង មាលតី។លោកនៅ យ៉ារ័ត្ន ប្រធានសាលាដំបូងខេត្តបាត់ដំបង ត្រូវទៅធ្វើជាប្រធានសាលាដំបូងខេត្តកំពង់ចាម ជំនួសលោកជា វណ្ណៈ។ ចំណែកលោកជា វណ្ណៈ ត្រូវមកកាន់ជាប្រធានសាលាដំបូងខេត្តបាត់ដំបង ជំនួសលោកនៅ យ៉ារ័ត្ន។លោកសុខ រឿន ព្រះរាជអាជ្ញារងសាលាដំបូងធានីភ្នំពេញ ទៅជាអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍។
លោកឯក ឆេងហួត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ត្រូវផ្លាស់ទៅធ្វើជាព្រះរាជអាជ្ញានៅសាលាដំបូងខេត្តកំពត។
លោកជុំ សំបាន ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ត្រូវផ្លាស់ទៅជាព្រះរាអាជ្ញាតុលាការកំពូល។លោកស្រី សែម សក្តិកូឡា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅធ្វើជាចៅក្រមតុលាការកំពូល។លោកសេង ប៊ុនឃាង ព្រះរាជអាជ្ញាតុលាការកំពូល ទៅជាអគ្គព្រះរាជអាជ្ញារងតុលាការកំពូល។លោកសេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញទៅធ្វើជាចៅក្រមនៅតុលាការកំពូល។
លោកតែ សំអាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញទៅធ្វើជាចៅក្រមកំពូល។លោកស្រី ចាំង ស៊ីណាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅធ្វើជាចៅក្រមនៅតុលាការកំពូល។លោកហ៊ាន រិទ្ធ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ឡើងទៅជាអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍។លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តព្រៃវែង ទៅជាព្រះរាជអាជ្ញាខេត្តសៀមរាប។
លោកតុប ឈុនហេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង ឡើងទៅជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។
លោកចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ ទៅជាព្រះរាជអាជ្ញានៅសាលាដំបូងខេត្តព្រះសីហនុ។
លោកទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប ទៅជាព្រះអាជ្ញាខេត្តក្រចេះ។
លោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ទៅជាព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែង។

ចំពោះការផ្លាស់ប្តូរប្រធានតុលាការ ព្រះរាជអាជ្ញា រួមទាំងចៅក្រម នៅតាមបណ្តារាជធានី-ខេត្ត គឺនៅមានមន្ត្រីតុលាការមួយចំនួនផ្សេងទៀតក៏នឹងត្រូវធ្វើការផ្លាស់ប្តូរនាពេលខាងមុខដែរ។
ទាក់ទងការផ្លាស់ប្តូរនេះ គឺមិនទាន់ជាព័ត៌មានច្បាស់ការណ៍ទាំងស្រុងនោះទេ ដោយសារតែព្រះរាជក្រឹត្យនៅមិនទាន់ចេញជាផ្លូវការ។
លោកនិល ណុន ប្រធានសាលាដំបូងខេត្តសៀមរាប បាននិយាយថា ចំពោះការផ្លាស់ប្តូរនេះ លោកនៅមិនទាន់ដឹងទេ ទាល់តែព្រះរាជក្រឹត្យចេញ។
លោកចែ សុង ចៅក្រមសាលាដំបូងខេត្តសៀមរាប បាននិយាយថា លោកមិនទាន់ដឹងទេ។រីឯលោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកអាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ មិនធ្វើអត្ថាធិប្បាយទេ។
ចំណែកលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២២ ខែមីនា ថា តាមដែលអ្វីដែលលោកយល់ឃើញការផ្លាស់ប្តូរនេះ គឺនៅក្នុងកំណែទម្រង់ស៊ីជម្រៅទូលំទូលាយមួយ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពហើយនិងសមធម៌នៅក្នុងការផ្តល់សេវាកម្មយុត្តិធម៌។ ហើយការផ្លាស់ប្តូរនេះ គឺវាស្ថិតនៅក្នុងគំរោងនេះឯង។លោកបានបញ្ជាក់ថា “ការផ្លាស់ប្តូរនៃមន្ត្រីតុលាការ ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបំបាត់បក្ខពួកនិយម”៕
ប្រភពពី CEN