ប្រជាសហគមន៍ចាប់ ជនជាតិវៀតណាម១៥នាក់ លួចចូលកាប់ឈើ នៅស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី ៖
ជនជាតិវៀតណាម១៥នាក់ ដែលឆ្លងដែនមកកាប់ឈើនៅក្នុងស្រុកពេជ្រាដា
ខុសច្បាប់ត្រូវបានសហគមន៍ ចំនួន៣ បានធ្វើការឃាត់ខ្លួនទាំងមនុស្ស
រួមជាមួយវត្ថុតាង ប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រា
។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី
០៨ខែ០៣ឆ្នាំ២០១៤ម្សិលមិញ
នៅចំណុចភូមិឡាម៉េះឃុំប៊ូស្រាស្រុកពេជ្រាដាក្បែរ
ច្រករបៀងការពារព្រំដែនលេខ៨ហៅប៉ុស្តិ៍ទួលស្វាយមានព្រំប្រទល់ជាប់
ស្រុកអូររាំង។
ប្រជាសហគមន៍នៅស្រុកពេជ្រាដាចំនួន០៣ដែលមានស ហគមន៍ទូចា សហគមន៍ឡាម៉េះ និងសហគមន៍ពូលុ ក្នុងឃុំប៊ូស្រា មានគ្នា៦៦នាក់ បានធ្វើការឡោមព័ទ្ធចាប់បានជនជាតិវៀតណាមចំនួន១៥នាក់ ដែលឆ្លង់ដែនខុសច្បាប់ ចូលមកធ្វើសកមក្មភាព កាប់ឈើ នៅចំណុចអូរជឺដាច ឃុំប៊ូស្រាស្រុកពេជ្រាដា។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមសហគមន៍បានឡោមព័ទ្ធចាប់បាននោះមានជនជាតិវៀតណាមចំនួន១៥នាក់ ប្រុស ទាំងអស់ គោយន្ត ៤ គ្រឿង កាំភ្លើង M16 ចំនួន១ ដើម គ្មានគ្រាប់ ម៉ូតូ ចំនួន ៩គ្រឿង ម៉ាស៊ីនត្រង់សឺន័រ ចំនួន ៦គ្រឿង និងឈើឡាំង៤ជ្រុងមួយចំនួនផងដែរ រហូតដល់ម៉ោង៥និង៣៥នាទីល្ងាចថ្ងៃដដែល ជនជាតិវៀតណាមទាំង១៥នាក់រួមមានទាំងវត្ថុតាងត្រូវបាន សហគមន៍ធ្វើការបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រាដើម្បីសួរនាំ រួចរៀបចំបញ្ជូនជនសង្ស័យទាំងនោះមកកាន់ស្នងការខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្ត។
ប្រជាសហគមន៍ជនទាំងបី កំពុងរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ច បន្តចាត់ការយ៉ាងណាដែរ ចំពោះករណីខាងលើនេះ៕
ប្រភពពី Free Press Magazine