បុរសម្នាក់លួចណាត់ប្រពន្ធគេ ឌុបម៉ូតូដើរលេង ប្តីទាន់​ផ្អើលអស់សមត្ថកិច្ច

3/02/2014 0 Comments A+ a-


a1(340)ភ្នំពេញ ​ ៖​ បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ​បាន​ណាត់​ជាមួយ​ប្រពន្ធ​របស់​គេ​នៅ​ម្តុំ​ វត្ត​ស្លែង​ផ្លូវជាតិ​លេខ​៣​ ក្នុង​សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ហើយ​ស្ត្រី​ផឹ​ត​ប្តី​និង​បុរស​រូប​នោះ​ជិះ​ម៉ូតូឌុប​គ្នា​ ដើរ​លេង​ ខណៈនោះ​ប្តី​របស់​ស្ត្រី​រូប​នេះ​បាន​តាម​ទាន់​ក៏​ដេញ​តាម​ពីក្រោយ​ហើយ​បុរស ​ជា​សា​ ហា​យ​និង​ស្ត្រី​ផឹ​ត​ក្បត់​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់​ពី​កើត​ទៅ​លិច​តាម​ ផ្លូវ​វត្ត​ស្លែង​ក្នុង​មូលដ្ឋាន​សង្កា​ ត់​ប្រទះ​ឡា​ង​ឆ្ពោះទៅ​សង្កាត់​បឹង​ធំ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ ហើយ​បុរស​ជា​ប្តី​ដើម​ជិះ​ដេញ​តាម​ពី​ ក្រោយ​ស្រែ​កថា​ចោរៗ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ដល់​សមត្ថកិច្ច​ប៉ុ​ សិ្ត​រដ្ឋបាល​ប្រទះ​ឡា​ង​ជួយ​ ដេញ​ស្ទាក់​ចាប់​បាន​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ធំ​ក៏​ប្រគល់​ឲ្យ​ សមត្ថកិច្ច​នគរបាល​ប៉ុ​សិ្ត​រដ្ឋបាល​ បឹង​ធំ​ធ្វើការ​ដោះស្រាយ​។​
​ហេតុ​ការ​ណ៏​រឿង​បុរស​វ័យ​ជាង​៥០​ឆ្នាំ​លួចប្រពន្ធគេ​នេះ​បាន​បង្ក​ការ​ ភ្ញាក់ផ្អើល​នៅ​វេលា​ ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ជាតិ​លេខ​៣​ កែង​ផ្លូវ​ច្រកចូល​សង្កាត់​ប្រ​ ទះ​ឡា​ង​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ ដោយឡែក​សមត្ថកិច្ច​ប៉ុ​សិ្ត​ប្រទះ​ឡា​ង​បាន​ដេញ​ស្ទាក់​ ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​បឹង​ធំ​ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​
​ប្រភព​ឲ្យ​ដឹង​ពី​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ធំ​បាន​ពន្យល់​ថា​ ករណី​នេះ​មិន​ពាក់ព័ន្ធ​ និង​បទល្មើស​អ្វី​ទេ​ តែ​គ្រាន់​បុរស​ម្នាក់​ជា​ប្តី​បានឃើញ​ប្រពន្ធ​របស់​គាត់​ជិះ​ម៉ូតូ​ជាមួយ​ អ្នក​ផ្សេង​ គាត់​ក៏​ដេញ​តាម​ពីក្រោយ​ ហើយ​បុរស​ផ្សេង​ឌុ​ប​ប្រពន្ធ​គាត់​នោះ​ក៏​ព្យាយាម​ជិះ​ម៉ូតូរ​ត់តាំង​ទឹកដី​ មូលដ្ឋាន​សង្កាត់​ប្រទះ​ឡា​ង​ខណ្ឌដង្កោ​ឯណោះ​ ដល់​អីចឹង​បុរស​នេះ​ជា​ប្តី​ក៏​គាត់​ដេញ​តាម​ពី​ ក្រោយ​ហើយ​ស្រែ​កថា​ចោរ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុ​សិ្ត​យើង​ ក៏​ចេញ​ស្ទាក់​ចាប់​បាន​តែ​ ម្តង​ទៅ​នាំ​ពួក​គាត់​មក​សួរនាំ​។​
នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ធំ​បន្ត​ថា​ លោក​បាន​ណែនាំ​ដល់​បុរស​ប្តី​ នោះ​ថា​កុំ​ឲ្យ​ស្រែក​បែប​នេះ​ ព្រោះ​វា​អាច​ជា​បញ្ហា​ធំ​។​ លោក​ថា​ បញ្ហា​ផឹ​ត​ក្បត់​នេះ​វា​ជា​ស្ថាប័ន​ តុលាការ​ទេ​។​
​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ធំ​បាន​បន្ត​ថា​ បុរស​ជា​ប្តី​មានឈ្មោះ​នៅ​ សំណាង​ អាយុ​ ៣៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ​ ឃុំ​វាល​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​ រីឯ​ប្រពន្ធ​មានឈ្មោះ​សូត​ មន​ អាយុ​៣៦​ឆ្នាំ​ មុ​របរ​កម្មការិនី​ និង​មាន​ទីលំនៅ​ភូមិ​ពា​ន្សា​ ឃុំ​ព្រះ​និ​ពា​ន្ត​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ និង​បុរស​ជា​សាហា​យ​លួច​ឌុ​ប​ប្រពន្ធ​គេ​នោះ​វិញ​មាន​ ឈ្មោះ​លី​ ហៀ​ង​ អាយុ​៥៧​ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ មាន​ទីលំនៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​
នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ធំ​បន្ត​ទៀត​ថា​ បុរស​ជា​ប្តី​ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ស្មាស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1O-7684​ ចំណែក​ម៉ូតូ​របស់​បុរស​លួច​ប្រពន្ធ​ គេ​នោះ​មាន​ម៉ាក​វ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CC-0933​។​
​លោក​ នៅ​ សំណាង​ (​ប្តី​)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​បាន​សង្ស័យ​ទៅ​ លើ​ប្រពន្ធ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១​មិ​នា​ ពេល​ដែល​ប្រពន្ធ​របស់​គាត់​ចេញពី​ធ្វើការ​រោងចក្រ​ទៅ​ផ្ទះ​ ឃើញ​មាន​ទិញ​អាវទ្រនាប់​ក្នុង​ថ្មីៗ​ និង​គ្រឿង​តុបតែង​ខ្លួន​ជា​ច្រើន​មុខ​ទៀត​ ហើយ​គាត់​ក៏​សួរ​ថា​តើ​អូន​ឯង​បាន​លុយ​ពី​ណា​មក​ទិញ​របស់របរ​ច្រើន​ម្លឹ​ងៗ​ ។​ លោក​នៅ​ សំណាង​ បន្ត​ថា​ លុះ​ព្រឹក​ ឡើង​ប្រពន្ធ​គាត់​ប្រាប់​គាត់​ថា​ បង​ឯង​រូត​ងើប​ទៅ​ឌុ​ប​ម៉ូយ​ពី​ព្រលឹម​បន្តិច​ទៅ​ព្រោះ​ថ្ងៃនេះ​មាន​ គេ​ទៅ​វត្ត​ច្រើន​ណាស់​ បង​ឯង​រូត​ងើប​ក្រែង​មាន​ម៉ូយ​ច្រើន​ទៀត​។​ ពេល​នោះ​រូប​លោក​ក៏​បាន​ រហ័ស​ងើប​ទៅ​ម៉ូយ​នៅ​ផ្សារ​ថ្មី​ ព្រោះ​រត់​ឌុ​ប​ប្រចាំការ​នៅ​ទីនោះ​ក៏​ប៉ុន្តែ​ពេល​រូប​លោក​ជិះ​មក​ដល់​ ម្តុំ​រង្វង់​មូល​ចោម​ចៅ​ក៏​ប្រទះ​ឃើញ​បុរស​ជា​សាហា​យ​របស់​ប្រពន្ធ​ជិះ​ ម៉ូតូ​ឡើង​ទៅ​ត្បូង​តាម​ផ្លូវ​ ជាតិ​លេខ​៣​ទៅ​ ពេល​នោះ​រូប​លោក​មានការ​សង្ស័យ​ក៏​ជិះ​តាម​ឃ្លាំចាំ​មើល​។​ នៅ​ សំណាង​បន្ត​ ថា​ ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​មុខ​វត្ត​ស្លែង​រូប​លោក​បាន​ឈប់​កន្លែង​នគរបាល​ ចរាចរ​ណ៏​ឈរ​ចាំ​មើល​ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ប្រពន្ធ​របស់​គាត់​ជិះ​រថយន្ត​ពី​ផ្សារ​ថ្នល់ទទឹង ​មក​ចុះ​នៅ​ចំ​ ណុ​ច​ផ្លូវកែង​ចូល​សង្កាត់​ប្រទះ​ឡា​ង​ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បុរស​សាហា​យ ​គេ​នោះ​តែ​ម្តង​ ហើយ​ពេល​នោះ​រូប​លោក​ឃើញ​ដូច្នោះ​ក៏​ជិះ​ដេញ​តាម​ គេ​ក៏​ឌុ​ប​គ្នារ​ត់ទៅ​លិច​រហូត​ហើយ​ពេល​ នោះ​លោក​ក៏​ស្រែ​កថា​ចោរៗ​ សមត្ថកិច្ច​ក៏​ជួយ​ដេញ​ស្ទាក់​ចាប់​បាន​តែ​ម្តង​។​
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​លោក​ នៅ​ សំណាង​បាន​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ហើយ​ក៏​លែង​ ត្រូវការ​ប្រពន្ធ​ផឹ​ត​ក្បត់​របស់​គាត់​ទៀត​ដែរ​។​ លោក​នៅ​ សំណាង​ក៏​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ ថា​ករណី​នេះ​រវាង​រូប​លោក​និង​ប្រុស​សាហា​យ​លួច​ឌុ​ប​ប្រពន្ធ​គាត់​ធ្លាប់​ មានការ​ប្តឹងផ្តល់​គ្នា​ម្តង​ រួច​ហើយ​ដែរ​នៅ​ប៉ុ​សិ្ត​រដ្ឋបាល​កណ្ទោក​ដោយ​គេ​បាន​សន្យា​ថា​គេ​លែង​ទាក់ទង ​ប្រពន្ធ​របស់​គាត់​ ទៀត​ហើយ​ តែ​គេ​អត់​គោរព​កិច្ចសន្យា​ទេ​។​ នៅ​ សំណាង​ ប្រាប់​ថា​ បុរស​លួច​សាហា​យ​ប្រពន្ធ​ គាត់​នោះ​ក៏​មាន​ប្រពន្ធ​ផង​ដែរ​ ដែល​បច្ចុប្បន្ន​រស់នៅ​លក់ដូរ​នៅ​ចោម​ចៅ​ហ្នឹង​។​
​ដោយឡែក​ស្ត្រី​ឈ្មោះ​ សូត​ មន​ ត្រូវជា​ប្រពន្ធ​លោក​ នៅ​ សំណាង​ នោះ​វិញ​នៅ​ចំពោះ​ មុខ​សមត្ថកិច្ច​ក៏​បាន​ឆ្លើយ​ដោះសា​រថា​ រូប​នាង​មិនមែន​ជា​ប្រពន្ធ​របស់​នៅ​ សំណាង​ទេ​បាន​ធ្វើ​ ការ​លែងលះ​គ្នា​មួយ​ឆ្នាំ​មក​ហើយ​។​ ស្ត្រី​សូត​ មន​ថា​រូប​គាត់​បាន​រង​នូវ​ការ​ធ្វើបាប​ច្រើន​លើ​ច្រើន​ សារ​មក​ហើយ​និង​វាយ​ម្តាយ​គាត់​បាកដៃ​ទៀត​។​
​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ធ្វើការ​សម្របសម្រួល​គ្នា​រវាង​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ លើ​សំណង​ជម្ងឺ​ចិត្ត​ ដោយ​ភាគី​ខាង​ប្រពន្ធ​ផឹ​ត​ក្បត់​និង​ប្រុស​ស្នេ​ហ៏​ជា​អ្នក​ទទួលខុសត្រូវ​។ ​ បន្ទាប់​មក​និង​បន្ត​ដោះស្រាយ​គ្នា​បញ្ចប់​នៅ​តុលាការ​ផ្តាច់​សង្វាស់​តាម​ ច្បាប់​៕​


___________________________
ប្រភពព័ត៌មានពី៖ នគវត្ត