អ្នកព័ត៌មានបង្ហើ ប្រយោគឈឺចាប់ ជាមួយអ្នកយកថ្លៃ ចំណតរថយន្ត នៅផ្សារថ្មី
ភ្នំពេញ៖ អ្នកព័ត៌មានផ្នែកខេមរភាសា នៃវិទ្យុបារាំង អន្តរជាតិ
(RFI) លោក លាង ដឺលុច បានបង្ហាញនូវប្រយោគ ឈឺចិត្តនៅលើបណ្តាញសង្គមរបស់ខ្លួន
បន្ទាប់ពីក្រុមអ្នកយកថ្លៃចំណតរថយន្តនៅផ្សារថ្មី មិនទទួលយកថ្លៃផ្ញើរថ យន្ត
៥០០រៀល ដែលជាការកំណត់របស់រាជរដ្ឋាភិបាលនោះ។
លោក លាង ដឺលុច ថែមទាំងបាន បង្ហាញនូវប្រយោគមួយឃ្លារំលេចចេញនូវការឈឺចាប់យ៉ាងខ្លាំងពីដួងចិត្តរបស់ លោក ដែលទំនងជាចង់ដាក់ផ្លែដាក់ផ្កាឲ្យ សង្គមនាពេលបច្ចុប្បន្ននេះថា «ខ្ញុំសុខចិត្តរស់នៅក្រីក្រ តែមិនរស់នៅ ឈឺចាប់ឡើយ»។
ទាក់ទិនបញ្ហារហូតជំរុញឲ្យមានការសរសេរប្រយោគរិះគន់បង្ហោះលើទំព័រហ្វេសប៊ុកនេះ ត្រូវបានលោក ដឺលុច រៀបរាប់ថា នៅផ្សារថ្មីរូបលោកបានហុចប្រាក់ ៥០០រៀលឲ្យទៅអ្នកយាមរថយន្ត ស្រាប់តែអ្នកយាមរថយន្តនោះ ហុចប្រាក់ទៅឲ្យលោកវិញ ព្រមទាំងពោលនូវប្រយោគថា «៥០០រៀល មិនដឹងយកទៅធ្វើអី»។
អ្នកព៌ត៌មានរូបនេះ បានរៀបរាប់ទៀតថា ក្រោយពេលអ្នកយាមរថយន្តមិនព្រមទទួល រូបលោកក៏បានតបវិញថា «យកប៉ុន្មានក៏បាន តែខ្ញុំសុំថតទុក»។ ពេលនោះអ្នកយាមរថយន្តប្រកែកមិនព្រមទទួល ហើយក៏ដើរចេញបាត់ ទៅ។
ជាមួយនឹងព្រឹត្តិការណ៍ លោក ដឺលុច បានថ្លែងថា រូបលោកកំពុង តែគិតអំពីប្រសិទ្ធិភាព នៃបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជាសធារណៈកាលពីសប្តាហ៍មុន នេះ ដោយបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ពិនិត្យបញ្ហានៅតាមផ្សារ ជាពិសេសក្រុមទាភាស៊ីផ្សារនេះតែម្តង។
សម្តេចតេជោ បានបញ្ជាក់ថា ក្រុមទាំងអស់នេះ ជាអ្នកបង្កទុកទោស និងសាងភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ តែទោសកំហុសត្រូវបានគេចោទប្រកាន់ ទៅរាជរដ្ឋាភិបាល និងសម្តេចផ្ទាល់តែម្តង។ ដូច្នេះអភិបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿននូវការងារមួយនេះឲ្យបានឆាប់បំផុត។
មិនថា តែករណីលោក ដឺលុច ដែលជួបប្រទះនៅផ្សារថ្មីនោះទេ សូម្បីតែអ្នកព័ត៌មានដើមអម្ពិលផ្ទាល់ ក៏បានជួប បញ្ហាដូចគ្នានេះដែរ នៅក្នុងផ្សារអូឬស្សី ក្រុមអ្នកយកតម្លៃចំណតម៉ូតូ មិនបានយកតម្លៃ ៣០០រៀល ដូចដាក់ក្នុង សំបុត្រឡើយ គឺគេទាររហូតដល់ទៅ ១.០០០រៀលឯណោះ។ អ្នកកាសែតសរសេរអត្ថបទបែកញើសឃ្លៀក ប្រាក់ ខែតិច ពេលខ្លះលុយ ៦០០-៧០០រៀល ប្រហែលជាច្រើនដែរ តែខ្ចិលសន្សំរឿងច្រើន ក៏ទ្រាំហុចលុយឲ្យគេ ១.០០០រៀល ទាំងមិនអស់ចិត្តទាញម៉ូតូជិះចេញបាត់ទៅ៕
__________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday