ផ្ទុះធុងហ្គាស់ ពេលកំពុងកែច្នៃ បណ្តាលឲ្យ មេជាងម្នាក់ របួសធ្ងន់ ដាច់ដៃទាំងពីរ ដេកក្នុងថ្លុកឈាម

3/21/2014 0 Comments A+ a-


gas
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មានបុរស់មេជាង នៅកន្លែងកែច្នៃ ធុងហ្គាស់ ដ៏ធំមួយ ចំណុច មុខវត្តប៉ាលិលេយ្យ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលា ម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤នៈ បានរងរបួសធ្ងន់ដាច់ដៃទាំងសងខាង ខណះ ផ្សារនិងកែច្នៃធុងហ្គាស់ ខុសបច្ចេកទេស ផ្ទុះដូចគ្រាប់បែក។
ភ្លាមៗនោះ ជនរងគ្រោះខ្ទាត សន្លប់ស្តូកស្តឹង របួសធ្ងន់ដេកក្នុងថ្លុកឈាម មួយសន្ទុះ ទើបមានអ្នកស្រុក ហ៊ានចូលទៅជួយសង្រ្គោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។ បច្ចុប្បន្នសមត្ថកិច្ច មានកម្លាំង អ ហ និងនគរបាល ក្រុងប៉ោយប៉ែត មេភូមិ ចៅសង្កាត់ បានចុះអន្តរាគមន៍និង ពិនិត្យកន្លែងកើតហេតុ ដើម្បីបើកការ ស្រាវជ្រាវ ជុំវិញការផ្ទុះនេះ។
សាក្សីពីប្រជាពលរដ្ឋ រស់នៅជិតខាងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញ មេជាងកែច្នៃ និងផ្សារធុងហ្គាស់ដ៏ធំមួយ ដើម្បីបំពាក់រថយន្តឲ្យម៉ូយ នៅពេលផ្សារជិតហើយ ស្រាប់តែធុងហ្គាស់នោះ បានផ្ទុះដូចគ្រាប់បែក បណ្តាលឲ្យគាត់របួសដាច់ដៃ ដាច់ជើង និងរបួសធ្ងន់ ពេញខ្លួនសន្លប់ ដេកក្នុង ថ្លុកឈាមតែម្តង។
លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សានឿន ភេទប្រុស កើតឆ្នាំ១៩៧៩ បានបញ្ចប់ជំនាញជួសជុលរថយន្ត ពីសាលាបច្ចេកទេស មួយនៅ រាជធានី ភ្នំពេញ បច្ចុប្បន្នរស់នៅក្នុងភូមិ ឃុំកើត ហេតុខាងលើ មិនបានជួសជុលរថយន្តទេ មកធ្វើជាអ្នកកែច្នៃ ធុងហ្គាស់បំពាក់រថយន្តវិញ ទើបខុសបច្ចេកទេស ផ្ទុះបណ្តាលឲ្យរបួសធ្ងន់តែម្តង មកពេលនេះ ក្រុមគ្រូ ពេទ្យកំពុង ជួយសង្គ្រោះបន្ទាន់ ៕