រថយន្តដឹកអង្ករ បើកបុករថយន្ត ហាយឡែនឌ័រ ខ្ទេចមួយចំហៀងខ្លួន នៅលើកំណាត់ លេខ២៧១

3/06/2014 0 Comments A+ a-

ភ្នំពេញ : ចរាចរនៅលើ កំណាត់ផ្លូវលេខ២៧១ មុខភ្នំពេញស្ព័តក្លឹប សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង ១០នឹង៤០នាទីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៤ ត្រូវបានកកស្ទះជាង១ម៉ោង ដោយសារ តែរថយន្តហ៊ីយ៉ានដាយ បើកលេឿនជ្រុលបុក ចំពាក់កណ្តាលរថយន្តហាយឡែនឌ័រ បណ្តាលឲ្យខូចខាត ទាំងសងខាង ។
សេចក្តីរាយការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ចៅ ជីហេង អាយុ៣៨ឆ្នាំ បើកបររថយន្តហាយឡែនឌ័ររមួយគ្រេឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-4100 បានបើកឡើងចំណោតចេញពីច្រកផ្លូវបេតុង (ហៅផ្លូវតាមផុន) ឆ្ពោះឡើងផ្លូវ២៧១ បត់ឆ្វេងដៃ ប៉ុន្តែពេលបើក ដល់ចំណុច គំនូសកាត់ផ្លូវ២៧១ ក៏ត្រូវបុរសម្នាក់ទៀត ឈ្មោះ ឈុន លាង អាយុ ២៧ ឆ្នាំ បើកបរ រថយន្ត ហ៊ីយ៉ានដាយ ពណ៌ត្រេអ៊ី  ពាក់ស្លាកលេខ 3A-0187 ក្នុងល្បេឿនលេឿនតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង ហើយជ្រុលល្បេឿនចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុក ចំពាក់កណ្តាលទ្វាររថយន្តហាយ ឡែនឌ័រពេញទំហឹងគៀបជាប់គ្នារងការខូចខាតទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសឡើយ តែបង្កការកក់ស្ទះចរាចរណ៍ត្រង់ចំណុចកើតហេតុនេះជាងមួយម៉ោង ។
ប្រភពដដែលបន្តថា ក្រោយ ហេតុសមត្ថកិច្ចមូលដ្នាន បានចុះមកដល់កន្លែងកើតហេតុនិងសម្រួលចរាចរជូន អ្នកដំណើរឲ្យបន្តដំណើរធម្មតាវិញ រួចព្យាយាមសម្របសម្រួលរវាងភាគីទាំង២ឲ្យចរចាគ្នាបញ្ចប់រេឿងភ្លាមៗ។ ចុងក្រោយថៅកែរថយន្តដឹកអង្ករបានសម្រេចចេញសង់ថ្លៃខូចខាតជូនម្ចាស់រថយន្តហាយឡែនឌ័រ ទាំងស្រុងតែម្តង៕
ផ្តល់សិទ្ធិដោយ៖ ដើ់មអម្ពិល