រូបភាព​ពី​ផ្កាយ រណប​​បង្ហាញ​យន្តហោះ​ដ៏​ អាថ៌កំបាំង​ចុះ​ចត​កណ្ដាល​ព្រៃ

3/19/2014 0 Comments A+ a-


រូបភាព​ពី​ផ្កាយ​រណប​មួយ​បាន​បង្ហាញ​ពី​​យន្តហោះ​ដែល​បាត់​ខ្លួន​​របស់​ជើង​ហោះហើរ​ម៉ាឡេស៊ី​ MH370 ​​ហោះ​ពី​លើ​ចុង​ព្រៃ​ដ៏​ក្រាស់​មួយ​កន្លែង។
​រូបភាព​ត្រូវ​បាន​ថត​ដោយ​​​​ Tomnod ​ដែល​ជា​គេហទំព័រ​​ផែនទី​ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​រាប់ពាន់​នាក់​ក្នុង​គោល​បំណង​ស្វែង​រក​យន្តហោះ​ដែល​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ ៨ ​មិនា​មក ​និង​ត្រូវ​បាន​​គេ​បង្ហោះ​ចូឡ​​ទៅ​ក្នុង​គេហទំព័រ​រូបភាព​ Reddit ​កាល​ពី​ថ្ងៃ​អាទិត្យ។ ​បើ​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ​រូបភាព​ហាក់​ត្រូវ​បាន​គេ​គូសវាស​ឲ្យ​ក្លាយ​ជា​ពណ៌​ស។
រូបភាព​យន្តហោះ​អាថ៌កំបាំង​ដែល​ត្រូវ​ថត​បាន​​ពី​ផ្កាយរណប
​​​ប្រភព​ពិតប្រាកដ​នៃ​ដើម​កំណើត​រូបភាព​នេះ​មិន​ត្រូវ​បាន​ដឹង​ឡើយ ​តែ​បើ​តាម​សារព័ត៌មាន​ Taiwan’s China Times ​​រាយការណ៍​ថា ​រូបភាព​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​និស្សិត​សាកលវិទ្យាល័យ​មួយ​របស់​តៃវ៉ាន់។
​ការ​លេច​ចេញ​រូបភាព​នេះ​គឺ​ដំណាលគ្នា​នឹង​ព័ត៌មាន​ដែល​ថា ​មាន​អ្នក​ភូមិ​ម៉ាឡេស៊ី​មួយ​ចំនួន​បាន​អះអាង​ថា ​ឃើញ​យន្តហោះ​បាត់​ខ្លួន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ប្រហែល​ចន្លោះ​ម៉ោង​ដែល​យន្តហោះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​បាន​ហោះ​ត្រឡប់​ក្រោយ​ដែរ។ ​ចំណែក​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ ក៏​មាន​ប្រជាជន​រស់នៅ​ដែន​កោះ​ម៉ាល់ឌីវ​អះអាង​ថា ​ឃើញ​យន្តហោះ​ស្រដៀង​នឹង​យន្តហោះ​បាត់​ខ្លួន​ Boeing 777 ​ដែរ។
​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​​បញ្ជាក់​ពី​ទី​កន្លែង​ពិត​ប្រាកដ​របស់​ជើង​ហោះហើរ ​MH370 ​នៅ​ឡើយ​ទេ ​ខណៈ​ដែល​ប្រទេស​ចំនួន ២៥ ​​កំពុង​ដុតដៃដុតជើង​បន្ត​ស្វែង​រក​យន្តហោះ​នេះ​ត​ទៅ​ទៀត៕
ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​Dailymail