ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ​ប្រតិកម្ម​នឹង​មតិ​រិះគន់

3/24/2014 0 Comments A+ a-

image (8)ប្រធាន ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រតិកម្ម​នឹង​មតិ​រិះគន់​អង្គភាព​នេះ លើ​សំណុំ​រឿង​របស់​កូន​ប្រុស​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ កម្ពុជា។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ ចំនួន​បាន​រិះគន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​អំពី ​ពាក្យ​ប្ដឹង​ប្រឆាំង​នឹង​លោក ហោ សុធន ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស ដែល​ជា​កូន​ប្រុស​របស់​លោក​រដ្ឋមន្ត្រី ហោ ណាំហុង ពី​បទ​រំលោភ​អំណាច និង​ពុករលួយ។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ទេសរដ្ឋមន្ត្រី លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​ពុករលួយ បាន​ដំណើរការ​ស៊ើប​អង្កេត​រួច​រាល់​ជុំវិញ​សំណុំ​រឿង​របស់​លោក ហោ សុធន។ តែ​ដោយ​ភស្តុតាង​មិន​ទាន់​គ្រប់គ្រាន់ អង្គភាព​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ដើម្បី​បង្ហាញ​សាធារណជន ថា​មាន​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ក្រសួង​នេះ។
លោក​បន្ត​ថា សេចក្ដី​ប្រកាស​របស់​អង្គភាព​ជា​ការ​បើក​ផ្លូវ​មួយ​ឲ្យ​ដើម​បណ្ដឹង​រក​ ភស្តុតាង​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត​ជុំវិញ​ករណី​នេះ។
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​រៀបរាប់​សង្ខេប​ពី​ករណី​មន្ត្រី​ ក្នុង​ក្រសួង​ការបរទេស ប្ដឹង​កូន​ប្រុស​របស់​លោក ហោ ណាំហុង ដែល​កាន់​ការ​ជា​អគ្គលេខាធិការ​ក្រសួង​ការបរទេស គឺ​លោក ហោ សុធន ពី​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​គ្រប់គ្រង​មន្ត្រី​រាជការ​ក្នុង​ក្រសួង និង​កាត់​ប្រាក់​ឧបត្ថម្ភ​មន្ត្រី​ក្រោម​បង្គាប់​ក្នុង​ពេល​ប្រជុំ​អាស៊ាន។ អង្គភាព​រក​ឃើញ​ថា លោក ហោ សុធន មិន​មាន​កំហុស​ដូច​ពាក្យ​ប្ដឹង​ចោទ​របស់​ដើម​បណ្ដឹង​ឡើយ។ បន្ទាប់​មក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ និង​បាន​សម្ភាសន៍​មន្ត្រី​សង្គម​ស៊ីវិល អ្នក​នយោបាយ​ជុំវិញ​សំណុំ​រឿង​នេះ កាសែត​ខ្លះ​ដាក់​ចំណង​ជើង​ថា សង្គម​ស៊ីវិល​រិះគន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ កាសែត​ខ្លះ​ទៀត​ដាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ការពារ​កូន​ប្រុស​លោក ហោ ណាំហុង៕
ប្រភពពី វិទ្យុអាស៊ីសេរី

Read more: http://www.cambodiapage.info/?p=20514#ixzz2wqdsGDQ5