ផ្ទះ៣ខ្នងត្រូវអគ្គិភ័យឆេះម៉ត់ ដោយសារទុស្សេខ្សែភ្លើង ខូតខាតសរុបជាបឋម ជាង៣០ម៉ឺនដុល្លារ
លោកអធិការនគរដ្ឋានស្រុកភ្នំក្រវាញ បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះទី១មានម្ចាស់ឈ្មោះ សយ ហាង ហៅពួក ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាចុងភៅជួលតុម្ហូបការ ធ្វើអំពីឈើខាងលើ ថ្មពី ក្រោម ទំហំ៩ម៉ែត្រគុណ៩ម៉ែត្រ សរុបការខូចខាតជាបឋមប្រមាណ២០ម៉ឺនដុល្លារ(ហើយជាផ្ទះផ្តើម ឆេះដោយកសារទុស្សេខ្សែភ្លើងខាងលើ) ។ ទី២-មានម្ចាស់ផ្ទះឈ្មោះ ព្រំ ឆោមវិបុល ភេទប្រុស អាយុ ៤៨ឆ្នាំ ផ្ទះឈើខាងលើ ថ្មខាងក្រោម ទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ សរុបការខូចខាតជាបឋមប្រមាណ ១០ម៉ឺនដុល្លារ និងទី៣-មានម្ចាស់ឈ្មោះ យ៉ែម មុនី ភេទប្រុស អាយុ៣៦ឆ្នាំ ធ្វើអំពីឈើទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ មិនទាន់ដឹងពីចំនួនខូចខាតនៅឡើយទេ ។ លោកបន្តទៀតថា ក្នុងការពន្លត់នេះ មានការ អន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ដោយបាញ់ទឺកអស់ ចំនួន១០ស៊ីទែន ទើបអាចពន្លត់ភ្លើងបានទាំងស្រុង ៕
ប្រភពពី នគរវត្ត