៦ វិធី ជួយឲ្យ​អ្នកគេង​បាន​ លក់ស្រួល

3/28/2014 0 Comments A+ a-

មនុស្សច្រើនតែងតែ ព្យាយាមគេងឲ្យ បានលក់ស្កប់ស្កល់។ ប៉ុន្តែមានមនុស្ស មួយចំនួនតែងតែ មានអាការៈ មិនសូវស្រូល នៅពេលដែលគេ ក្រោកពីគេង ទោះបីជា គេគេងបានលក់ស្កប់ស្កល់ ហើយក៏ដោយ។ អ្នកសិក្សាមួយចំនួន តែងតែត្អូញត្អែរថា បន្ទាប់ពីក្រោកពី គេងគេមិនបានចាំ មេរៀនដែលបាន ទន្ទេញពីយប់សោះ។ ដូច្នេះតើអ្នកគួរមានវិធានការ បែបណាចំពោះ បញ្ហាទាំងអស់នេះ?
ខាងក្រោមនេះ គឺជាវិធីសាស្រ្ត មួយចំនួនដើម្បីជួយលោកអ្នក ក្នុងការទទួលទាន ដំណេកបានលក់ស្កប់ស្កល់ៈ
១- ទាក់ទងទៅនឹងខ្នើយ របស់លោកអ្នក។ ខ្នើយដែលចាស់ ហើយមានកម្ពស់ មិនត្រូវនឹងកម្ពស់ របស់លោកអ្នក ហើយជាខ្នើយ ដែលរឹងអាចធ្វើឲ្យ លោកអ្នកឈឺខ្នង ឬ កញ្ជឹងក ជាមូលហេតុ ដែលធ្វើឲ្យលោកអ្នកគេង មិនបានស្រួល។

២- ទាក់ទងទៅនឹងលោកអ្នក ដែលឧស្សាទទួលទាន កាហ្វេ ឬ អ្នកពិសាបារី។ ជាតិនៃកាហ្វេ ឬ ថ្នាំជក់ នឹងធ្វើឲ្យខួរក្បាលលោកអ្នក នៅតែបន្តគិត ឬ នៅតែបន្តធ្វើការ បើទោះបីជាលោកអ្នកបាន គេងលក់ហើយក៏ដោយ។

៣- ទាក់ទងទៅនឹង ខ្យល់អាកាសក្នុងបន្ទប់ ដែលលោកអ្នកគេង។ លោកអ្នកគួរតែបើកបង្អួច ឬរៀបចំបន្ទប់ឲ្យបាន ត្រឹមត្រូវដើម្បីទទួល បានខ្យល់បរិសុទ្ធ ពិសេស គឺអុកស៊ីសែន ដែលនឹងជួយឲ្យ លោកអ្នក មានកម្លាំងបន្ទាប់ពី លោកអ្នកក្រោកពីគេង។

៤- ញ៉ាំអាហារដែល សម្បូរជាតិវីតាមីន D ដូចជា ត្រី ស៊ុត សណ្តែក ផ្សិតជាដើម។

៥- ការហាត់កីឡា គឺជាកត្តាដែលសំខាន់ណាស់ សម្រាប់លោកអ្នក ដែលធ្វើការនៅ ការិយាល័យជាប្រចាំ។

៦- ហាមខាត់ដាច់ខាត មិនឲ្យលោកអ្នកមើល ទូរទស្សន៏ដល់យប់ជ្រៅពេល ។ នេះជាកត្តាដែលធ្វើឲ្យខួរក្បាល លោកអ្នកងាយនឹងបាត់បង់ ការចងចាំ ព្រោះពេញមួយយប់ នោះខួរក្បាលលោកអ្នក នៅតែបន្តធ្វើការ មិនបានសម្រាក៕