នាយកសាលា អនុវិទ្យាល័យ សំរោងមានជ័យ ចងកសម្លាប់ កាលពីយប់មិញ

2/02/2014 0 Comments A+ a-

បន្ទាយមានជ័យៈ នាយកនៅ សាលាអនុវិទ្យាល័យ សំរោងមានជ័យ ចងកសម្លាប់ នៅលើជង្រុកស្រូវ ក្រោយផ្ទះ  កាលពីយប់មិញ នាវេលាប្រមាណ ១និង៣០នាទី ទាបភ្លឺព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការ អ.ហ ស្រុកអូរជ្រៅ លោក ជា ពិសី បានឲ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាត សម្លាប់ខ្លួនឯង មាន ឈ្មោះ ស៊ុន រិទ្ធិជ័យ អាយុ៤៨ឆ្នាំ ជានាយកសាលា អនុវិទ្យាល័យ សំរោងមានជ័យ។ សមត្ថកិច្ចសន្និដា្ឋនថា ការ ស្លាប់របស់ជនរងគ្រោះ អាចបណ្តាលមកពីមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។
លោកស្រី ជិន ម៉ាច អាយុ៤៥ឆ្នាំជាប្រពន្ធសព បានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ ប្តីរបស់ខ្លួនបាន ស្លៀកពាក់ខោអាវថ្មី ទាំងកណ្តាលយប់ រួចចុះពីផ្ទះដោយប្រាប់ថា ទៅបត់ជើង រួចដើចុះទៅបាត់ ដោយចាំយូរ មិនឃើញត្រលប់មកវិញ លោកស្រីបានចុះទៅដើររកក្រោយផ្ទះ តែមិនឃើញ ដោយនឹកថា ប្តីមិនទៅណា ក៏ឡើង ដេកវិញ លុះម៉ោង០៦ព្រឹកនៅតែមិនឃើញប្តីមកផ្ទះវិញ ក៏បានដើរទៅមើលជង្រុកស្រូវទើបដឹងថា លោក ស៊ុន រិទ្ធិជ័យ ចងកនឹងខ្សែពួរស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពកំពុងត្រូវបានសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចត្រួត ពិនិត្យ និងធ្វើ កោសល្យវិច្ច័យរួច រកឃើញថា ពុំមានស្លាកស្នាមអ្វីជាប់ពាក់ពន្ធ័អំពើរឃាតកម្ម៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday