គ្រួសារក្រីក្រឪពុកម្តាយ រវល់បោចមាន់យកទៅលក់ កូនប្រុសដើរបុកឆ្នាំងទឹកក្តៅ រលាករលួយមួយកំណាត់ខ្លួន
ខេត្តស្ទឹងត្រែង ៖ ដោយសារតែជីវភាពក្រីក្រ
ឪពុកម្តាយរវល់បោចមាន់ កូនប្រុសតូចអាយុ ៤ ឆ្នាំ
បានដើរថយក្រោយទៅប៉ះ ឆ្នាំងទឹកក្តៅទើបនឹងដាំពុះ
បណ្តាលឲ្យកំពប់ស្រោច រលាករលួយ
ពាក់កណ្តាលខ្លួនចុះមកក្រោម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ត្រូវបានឪពុកម្តាយ ដឹកបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យ ជាបន្ទាន់។
ឪពុកក្មេងរងគ្រោះមានឈ្មោះ ភុម តុត អាយុ ៤៤ឆ្នាំ បានឱ្យដឹងថា កូនប្រុសរបស់គាត់ បានរលាកទឹកក្តៅ ខណៈដែលដើរថយក្រោយ ប៉ះនឹងឆ្នាំងដាំទឹកកំពុងពុះ ហើយកំពប់ស្រោច លើខ្លួនតែម្តង។ អំឡុងពេលកើតហេតុ ឪពុកម្តាយរវល់បោចមាន់ ដើម្បីយកមកលក់នៅទីផ្សារ ដែលបុរសជាប្តី ជាអ្នកស្រុះមាន់ ចំណែកប្រពន្ធ ជាអ្នកបោចមាន់។
ឪពុកក្មេងរងគ្រោះមានឈ្មោះ ភុម តុត អាយុ ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ តុ សែ អាយុ ៣៨ឆ្នាំ មានមុខរបរ ជាអ្នកស្រែចំការ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន មានកូន ៥នាក់ ស្រី២នាក់ ចំណែកក្មេងរងគ្រោះ ជាកូនពៅគេ ឈ្មោះ ភុម រដ្ឋា មានអាយុ ៤ឆ្នាំ ។ គ្រួសារទីទាល់ក្រមួយនេះ កំពុងមានទុក្ខផ្ទួនៗ ព្រោះពេលនេះកូនប្រុសពៅ កំពុងរងរបួស រលាករលួយ មួយកំណាត់ខ្លួន៕
ប្រភពពី វត្តភ្នំ