ម.ស.ម.ក និងលោក អាត់ ធន់ នៅតែសុំចូលសួរសុខទុក្ខលោកវន់ ពៅ នៅមណ្ឌលកែប្រែទី ៣
រាជធានីភ្នំពេញ៖ កញ្ញា ឆាយ ឈុនលី អ្នកសម្របសម្រួលគំរោង
គាំទ្រ អ្នកការពារសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
(ម.ស.ម.ក) និងលោក អាត់
ធន់ ប្រធានសហភាពការងារកម្ពុជា កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៤
បានផ្ញើលិខិត ជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង
រដ្ឋមមន្ត្រីក្រសួងមហាផ្ទៃ
អំពីការបដិសេធរបស់អគ្គនាយកដ្ឋានពន្ធនាគារ ទៅលើសំណើរសុំសួរសុខ ទុក្ខ
លោកវន់ ពៅ និងមនុស្ស ០៧នាក់ផ្សេងទៀត ក្នុងចំណោម ២៣ នាក់
ដែលបានជាប់ឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី
៣ ត្រពាំងថ្លុងក្នុងខេត្តកំពង់ចាម ដែលអ្នកទាំងនោះ ត្រូវបានចាប់ខ្លួន
និងឃុំឃាំងក្រោមការចោតប្រកាន់ ពីបទល្មើសផ្សេងៗពីគ្នា
នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិង សមត្ថកិច្ច
កាលពីអំឡុងដើមខែមករាកន្លងទៅ ។
នៅក្នុងលិខិត ផ្ញើជូន លោកឧបនាយករដ្ឋមន្ត្រី ស ខេងបានបញ្ជាក់ថា អង្គការសង្គម ស៊ី វិលនិងសហជីពបានសម្ដែងនូវស្ដោកស្ដាយជា ខ្លាំងជុំវិញការ បដិសេធរបស់អគ្គនាយដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ចំពោះសំណើរបស់តំណាង អង្គការ សង្គមស៊ីវល ក្នុងគោលបំណងទៅសួរសុខទុក្ខលោកវន់ ពៅ និងសកម្មជនសិទ្ធិមនុស្ស ចំនួន០៧ នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែ មករា ឆ្នាំ២០១៤ ។
ក្នុងលិខិតនោះបញ្ជាក់ថា យើងខ្ញុំពុំមានគោលបំណងអាក្រក់អ្វីទេ យើងខ្ញុំមានគោល បំណង តែ មួយគត់របស់យើងខ្ញុំគឺដើម្បីសួរសុខទុក្ខលោក វន់ ពៅ និងអ្នកជាប់ឃុំចំនួន ៧ នាក់ផ្សេងទៀត ក្នុង ឋានៈជាដៃគូ និងមិត្តភក្តិដែលបម្រើការងារក្នុងវិស័យសង្គមស៊ីវិល ដើម្បីលើកស្ទួយការ គោរពសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លើសពីនេះទៅទៀតយើងខ្ញុំសូមជម្រាបឯកឧត្តមថា យើង ខ្ញុំពុំមានអ្វីដែលត្រូវរារាំង ឬ ជ្រៀតជ្រែកដល់ ដំណើរការនៃការស៊ើប សួរដ៏ត្រឹមត្រូវរបស់ តុលាការចំពោះសំនុំរឿងនេះទេ។
រហូតមកដល់ថ្ងៃនេះ ពុំទាន់មានការឆ្លើយតបណាមួយចំពោះសំណើរនេះនៅឡើយទេ៕

ប្រភពពី Free Press Magazine