បណ្តោយផ្លូវជាតិ លេខ៤ និងលេខ៣ មេឃចុះអ័ព្ទ ក្រាស់ឃ្មឹក (មានវីដេអូ)

2/02/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៣ និងលេខ៤ ក៏ដូចជាអ្នករស់នៅតាមដងផ្លូវទាំង២ ខែ្ស បានសម្តែងការភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីបានឃើញមេឃចុះអ័ព្ទបែកផ្សែង យ៉ាងក្រាស់ឃ្មឹកក អមដោយអា កាសធាតុត្រជាក់បង្គួរ ដែលមិនធ្លាប់មានពីមុនមកក្នុងដើមរដូវប្រាំង
បែបនេះ។ប្រជាពលរដ្ឋម្នាក់ ដែលកំពុងបើករថយន្តចុះកម្សាន្តនៅតាមខេត្តតាមបណ្តោយផ្លូវជាតិលេខ៤ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា នៅវេលាម៉ោង ៧-៨ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មេឃបានចុះអ័ព្ទយ៉ាងខ្លាំងពិបាកមើលផ្លូវ តម្រូវឲ្យ អ្នកដំណើរទាំងម៉ូតូ និងរថយន្តបើកភ្លើងទាំងអស់គ្នា។
ប្រជាពលរដ្ឋរូបនេះ បានថ្លែងបន្តទៀត អាកាសធាតុទៀតសោត ក៏ត្រជាក់បង្គួរផងដែរ ហើយគាត់មានការ ចម្លែក ក្នុងចិត្ត និងមានអារម្មណ៍ប្លែកផងដែរ នៅពេលជួយបាតុភូតធម្មជាតិមេឃចុះអ័ព្ទដ៏ក្រាស់បែបនេះ។
សូមបញ្ជាក់ថា ការចុះអ័ព្ទបែបនេះ កាលពីអំឡុងចុងខែមករា ក៏បានកើតមានម្តងហើយមកដែរ នៅខេត្តស្វាយ រៀង ហើយក៏បានធ្វើឲ្យអ្នកស្វាយរៀង សម្តែងការភ្ញាក់ផ្អើលដូចគ្នានេះផងដែរ ចំពោះការប្រែប្រួលអាកាសធាតុ ដែលកម្រកើតមាននៅកម្ពុជាកាលពីពេលមុន៕


ទិដ្ឋភាពចុះអ័ព្ទតាមបណ្តោយផ្លូវជាតិលេខ៣





ទិដ្ឋភាពចុះអ័ព្ទតាមបណ្តោយផ្លូវជាតិលេខ៤

ទិដ្ឋភាពចុះអ័ព្ទនៅខេត្តស្វាយរៀង កាលពីខែមករា