ទីក្រុងបុរាណចិន ដែលមានអាយុរាប់ពាន់ឆ្នាំ នៅក្រោមផ្ទៃទឹក បាតបឹង
បើទោះបីជាស្ថិតនៅក្រោមផ្ទៃទឹក បាតបឹង ជ្រៅមួយ ប៉ុន្តែទីក្រុងបុរាណ
Shicheng នៅប្រទេសចិន នៅតែរក្សាបាននូវទម្រង់ស្ថាបត្យកម្មរបស់ខ្លួន
ដែលមានប្រវត្តិសាស្រ្ត ពាន់ឆ្នាំមកហើយ។

ទីក្រុងបុរាណ Shicheng (ទីក្រុងតោ) មានទីតាំងស្ថិតនៅក្រោមផ្ទៃទឹក បាតបឹងសិប្បនិម្មិត Thien Dao ឯខេត្ត Zhejiang មានរយះចម្ងាយ ១៥០ គីឡូម៉ែត្រ ពីទីក្រុង Hangzhou។ សំណង់ទីក្រុង បុរាណនេះ ត្រូវបានសាងសង់តាំងពី ១៣០០ ឆ្នាំមុន។ ទីក្រុង Shicheng ធ្លាប់ជាមជ្ឈមណ្ឌល នយោបាយ និងសេដ្ឋកិច្ច មួយនៅភាគខាងកើត ខេត្ត Zhejiang ។

សព្វថ្ងៃនេះ ទីក្រុងតោ គឺជាសំណង់បែកបាក់មួយ ដែលស្ថិតនៅក្រោមជម្រៅ ផ្ទៃទឹក ពី ២៥ម៉ែត្រ ទៅ ៣៥ម៉ែត្រ។ទីក្រុងបុរាណ Shicheng (ទីក្រុងតោ) មានទីតាំងស្ថិតនៅក្រោមផ្ទៃទឹក បាតបឹងសិប្បនិម្មិត Thien Dao ឯខេត្ត Zhejiang មានរយះចម្ងាយ ១៥០ គីឡូម៉ែត្រ ពីទីក្រុង Hangzhou។ សំណង់ទីក្រុង បុរាណនេះ ត្រូវបានសាងសង់តាំងពី ១៣០០ ឆ្នាំមុន។ ទីក្រុង Shicheng ធ្លាប់ជាមជ្ឈមណ្ឌល នយោបាយ និងសេដ្ឋកិច្ច មួយនៅភាគខាងកើត ខេត្ត Zhejiang ។
បើទោះបីជា មិនត្រូវបានគេអើពើ អស់រយះពេលជាង ៥០ឆ្នាំ មកហើយក្តី ប៉ុន្តែទីក្រុងបុរាណ Shicheng នៅរក្សាបាននូវសំណង់ដើម ជាច្រើនដូចជា ផ្ទះស្នាក់នៅ ច្រកទ្វារចូល រូបចម្លាក់បុរាណ កម្រាលថ្ម...។
បច្ចុប្បន្ន Shicheng បានក្លាយទៅជាកន្លែងជាទីពេញនិយម ចូលចិត្ត ពីបណ្តាអ្នកជ្រមុជ ទឹក។
កៅអីឈើមួយ រក្សាបាននៅរូបរាងដើម ស្ទើរទាំងស្រុង ក្បែរជញ្ជាំងថ្ម ដែលបានបាក់ធ្លាក់ជ្រុះមក ក្រោម ជាច្រើន។
បង្គោលបង្កាន់ដៃជណ្តើរមួយ នៅក្នុងផ្ទះបុរាណ។
បើយោងតាមកាសែត Daily Mail រដ្ឋាភិបាលក្នុងតំបន់ កំពុងតែមានគម្រោង ប្រែក្លាយទីក្រុងតោ នេះ ទៅជាតំបន់ទេសចរណ៍មួយ សម្រាប់ភ្ញៀវទេសចរណ៍ អាចចូលទស្សនា ក៏ដូចជាបណ្តាអ្នក ជ្រមុជទឹក ផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing
ប្រភព៖ zing