ក្រុមហ៊ុន Meizu មានគម្រោងបង្ហាញស្មាតហ្វូនដែលមានរាងដូច iPad
យោងទៅតាមពត៌មានដែលចែកចាយនៅលើអ៊ីនធឺណែតបានឲ្យដឹងថា
នាពេលថ្មីៗនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meizu
បានធ្វើការកំណែទម្រង់ទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលមានមានអេក្រង់ទំហំ
5.5 អ៊ីងមានកម្រិតភាពច្បាស់ 2560 x 1536 ភិចសែលដែលមានលក្ខណៈល្អជាងអេក្រង់របស់ iPad Air ។
ស្មាតហ្វូនប្រភេទនេះមានខួរក្បាលប្រភេទ
Qualcomm Snapdragon មានអង្គចងចាំទំហំ 3GB នឹងអាចថែមបាន 1GB បន្ថែមទៀត ។
លើសពីនេះទៅទៀត វាបានបំពាក់នូវ 4G Network ផងដែរ ។ លើសពីនេះទៅទៀត
ឧបករណ៍មួយនេះនឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ MWC នៅខែកុម្ភះ ឆ្នាំ ២០១៤ ។