លេចឭពត៌មានរបស់ ស្មាតហ្វូនដែលមាន គែមស្តើងបំផុតហើយ!!!
Mini SHL24 គឺជាទូរស័ព្ទដែលមានអេក្រង់ទំហំ
4.5 អ៊ីងនិងមាន 487 ភិចសែលក្នុងមួយអ៊ីង ។ ឧបករណ៍មួយនេះមានកម្រិតភាពច្បាស់
1440 x 2560 ជាមួយនឹងដង់ស៊ីតេ 490 ppi នឹងទ្រទ្រង់ Full HF ថែមទៀតផង ។
លើសពីនេះទៅទៀត ឧបករណ៍មួយនេះមានទទឹងប្រវែង 63
មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 115 ក្រាមតែប៉ុណ្ណោះ ដែលវាមានភាពស្តើងជាង
iPhone 5S ទំហំអេក្រង់ 4 អ៊ីង ។
ស្មាតហ្វូនមួយនេះបំពាក់នូវខួរក្បាលប្រភេទ
Snapdragon 2.2GHz មានអង្គចងចាំទំហំ 2GB មានមេម៉ូរីទំហំ 16GB និងមានកាមេរ៉ា
13 មេហ្គាភិចសែលថែមទៀតផង ។
Mini SHL24 នឹងដាក់លក់់នៅខែមិនាខាងមុខនេះ ជាមួយនឹងជម្រើស 5 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ផ្កាឈូក ពណ៌បៃតង ពណ៌លឿង និងពណ៌ស ។