លេចចេញរូបភាព LG G Pro G 2 មានប៊ូតុងដំឡើងបន្ថយសម្លេង នៅខាងក្រោយដូច G2, អេក្រង់ធំ ស្អាត
គេហទំព័រ DCInside របស់កូរ៉េខាងត្បូង
កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហោះនូវរូបភាព G Pro 2 ពីរសន្លឹក។
គំរូស្មាតហ្វូនមិនទាន់ធ្វើការបង្ហាញនៅឡើយនេះ
នឹងមានបំពាក់នូវប៊ូតុងដំឡើងបន្ថយ សម្លេង និងប៊ូតុងបិទបើក នៅផ្នែកខាងក្រោយ
គឺដូចជាការរចនាម៉ូតដែល LG បានអនុវត្តលើ G2 ដែរ។ ចំណែកប៊ូតុង Back, Home និង
Menu ត្រូវបានប្តូរទៅដាក់ នៅក្នុងអេក្រង់ TouchScreen តែម្តង។

មុននេះប៉ុន្មានថ្ងៃ LG បានធ្វើការកំណត់បញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំ G Pro 2 នៅពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅខែក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុន មិនទាន់ បញ្ចេញព័ត៌មានអ្វីទាំងអស់ ដែលពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់ G Pro 2 នៅឡើយទេ។ ជាក់ ស្តែង បើតាមព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលកន្លងមកនេះ បានឲ្យដឹងថា ស្មាតហ្វូន នេះនឹងមានអេក្រង់ទំហំ ៥,៩ អ៊ីន កំរិតរីសូលុយហ្សិន 2560 x 1440, chip Snapdragon 800 quad Core, កាមេរ៉ា 13 megapixel មានបំពាក់បច្ចេកវិទ្យា ការពាររំញ័រ៕
បើសិនជាអ្នក សង្ស័យថា
ឧបករណ៍នៅក្នុងរូបភាពខាងក្រោមនេះជា G2 នោះគឺពិតជាមិន មែនទេ
ដោយសារតែបើសិនយើងសម្លឹងមើលរូបភាព យើងនឹងឃើញ ចង្កោមកាមេរ៉ារបស់ស្មាតហ្វូន
រាងជ្រុងៗជាង កាមេរ៉ារបស់ G2, អំពូល flash ក៏ស្ថិតនៅឆ្ងាយជាងបន្តិចដែរ
ពីចង្កោមកាមេរ៉ា។
មុននេះប៉ុន្មានថ្ងៃ LG បានធ្វើការកំណត់បញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំ G Pro 2 នៅពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅខែក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុន មិនទាន់ បញ្ចេញព័ត៌មានអ្វីទាំងអស់ ដែលពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់ G Pro 2 នៅឡើយទេ។ ជាក់ ស្តែង បើតាមព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលកន្លងមកនេះ បានឲ្យដឹងថា ស្មាតហ្វូន នេះនឹងមានអេក្រង់ទំហំ ៥,៩ អ៊ីន កំរិតរីសូលុយហ្សិន 2560 x 1440, chip Snapdragon 800 quad Core, កាមេរ៉ា 13 megapixel មានបំពាក់បច្ចេកវិទ្យា ការពាររំញ័រ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte
ប្រភព៖ tinhte