លោកសម រង្ស៊ី៖ បណ្តឹងប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅដល់ICCនៅថ្ងៃនេះ
លោកសម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា មេធាវីជនជាតិអាមេរិកម្នាក់
នឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
នៅដំណាច់ខែមករានេះប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
និងមន្ត្រីជាន់ខ្ពស់របស់លោកទាក់ទងនឹងការ រំលោភសិទ្ធិមនុស្ស
និងរារាំងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដោយរបបខ្មែរក្រហម។
ប្រធានគណបក្សប្រឆាំងនេះ
បញ្ជាក់នៅក្នុងគេហទំព័របណ្ដាញសង្គមរបស់លោកថា លោក ម័រតុន សក្លា
(Morton Sklar)
មេធាវីតំណាងឱ្យក្រុមសម្ព័ន្ធនៃអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋកម្ពុជា
ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA
វិទ្យុសំឡេងសហរដ្ឋអាមេរិកថា ក្រុមរបស់លោកមេធាវីអន្តរជាតិនេះ
បានប្រមូលភស្តុតាងជាយូរឆ្នាំមកហើយ
ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សនានានៅកម្ពុជា
ហើយថារង់ចាំលែងបានទៀតហើយ
ដោយខ្លាចក្រែងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា
កាន់តែអាក្រក់ជាងនេះទៀត។
លោក ម័រតុន សក្លា បានប្រាប់វិទ្យុអន្តរជាតិនេះបន្ថែមទៀតថា៖ «
អ្វីដែលនាំឱ្យមានការសម្រេចចិត្តថាត្រូវតែធ្វើ
គឺដោយសារតែព្រឹត្តិ ការណ៍នាពេលថ្មីៗនេះ
ទាក់ទងនឹងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣
គឺដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការចូលរួមពាក់ព័ន្ធរបស់លោកហ៊ុន
សែន ក្នុងបញ្ហាប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
សមនឹងត្រូវគេយកមកកាត់ទោស
នៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងពេលឥឡូវនេះ»។
VOD
មិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាលបាននៅឡើយទេ។ ប៉ុន្តែជារឿយៗ
អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ថា
រដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងបណ្ដឹងនេះព្រោះថា មិនមានមូលដ្ឋានច្បាប់
និងភ័ស្តុតាងជាលាក់ឡើយ។
បើតាមគណបក្សសង្គ្រោះជាតិ
ករណីការប៉ះទង្គិចនៅផ្លូវវ៉េងស្រេង ដែលបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់
និងជិត៤០នាក់ រងរបួសកាលពីថ្ងៃទី៣ ខែកុម្ភៈ ឲ្យដឹងថា គណបក្សនេះ
ក៏កំពុងស្នើមេធាវីអន្តរជាតិម្នាក់
សិក្សាដើម្បីប្ដឹងទៅកាន់តុលាការអន្តជាតិនេះដែរ៕ប្រភព ពីវីអូឌី!!