ពិធីការិនី ឌួង ហ្សូរីដា ត្រូវតុលាការកាត់ទោស ពីបទបរិហាកេរិ៍្តតាម FaceBook
រាជធានីភ្នំពេញ ៖ តារាសម្តែង អ្នកនាង ឌួង ហ្សូរីដា
និងជាពិធីការិនីប្រចាំទូរទស្សន៍អាស៊ី អាគ្នេយ៍
ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ
កាត់ទោសកំបាំងមុខកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤
ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្តាញទំនាក់ទំនងសង្គម FaceBook
។
អ្នកនាង ឌួង ហ្សូរីដា អាយុ២៩ឆ្នាំ ជាប្រធានក្រុម តារា បង្ហាញម៉ូត Super Model ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ បរិហាកេរិ៍្តជា សាធារណៈ យោងតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលមានអ្នកស្រី តាន់ ធារ៉ា ជាដើម បណ្តឹង ។ យ៉ាងណាក៏ដោយបទចោទប្រកាន់នេះគ្រាន់ត្រឹមតែ ពិន័យជាប្រាក់ពី១សែនរៀល ដល់១០លានរៀល ប៉ុណ្ណោះ ។ ពោលគឺគ្មានទោសជាប់ពន្ធនាគារ ឡើយ ។
ក្នុងសវនាការមេធាវីតំណាងអ្នកស្រី តាន់ ធារ៉ា បានបញ្ជាក់ថា សារនៅលើ FaceBook របស់នាង ឌួង ហ្សូរីដា ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងកតិ្តយស របស់ អ្នកស្រី តាន់ ធារ៉ា ។ មេធាវីរូបនេះ បានទាមទារសំណងជម្ងឺពីនាង ដួង ហ្សូរីដា ចំនួន៥ពាន់ ដុល្លារ ។
ចំណែកតំណាងអយ្យការបានរក្សាបទចោទប្រកាន់លើនាង ដួង ហ្សូរីដា ទុកជាបាន ការដដែល និងសូមឲ្យចាត់ការលើជនជាប់ចោទទៅតាមច្បាប់ ។ ក្រោយបញ្ចប់ការសួរ ដេញដោល សាលក្រមនេះ នឹងត្រូវប្រកាសនៅថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ២០១៤ ខាងមុខ ៕
ប្រភពពី ANN