អង្គ​​ភាព​​ប្រ​​ឆាំង​​អំ​​ពើ​​ពុក​​ រលួយ​​ត្រូវ​​បាន​​ជំ​រុញ​​ឲ្យ​​តាម ​​ដាន​​ការ​​បម្រើ​​សេវា​​សា​ធា​​រណៈ​

1/31/2014 0 Comments A+ a-

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៩ មករា ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​គាំ​ទ្រ​ការ​ងារ​របស់​អង្គ​ ភាព​​ប្រឆាំង​​អំ​ពើ​ពុក​រលួយ​ដែល​បាន​ចាត់​វិធាន​ការ​ទៅ​លើ​មន្ត្រី​ពុក​ រលួយ​ជា​បន្ត​បន្ទាប់។ ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​ជំរុញ​ឲ្យ​អង្គ​ភាព​ក្រោម​ ឱវាទ​មួយ​នេះ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​ទៅ​លើ​ការ​អនុវត្តន៍​​  ក្នុង​សេវា​សា​ធារណៈ។ ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​ បាន​សម្រេច​កំណត់​តម្លៃ​សេវា​សាធា​រណៈ​និង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ ថ្នាក់​មូល​ដ្ឋាន​ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៣ មក​។
សេចក្តីរាយការណ៍ របស់ ប៉ែន បូណា
(01:56)
ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​សេវា​សា​ធារណៈ​កំពុង​ក្លាយ​ជា​ប្រ​ ធាន​បទ​សំ​ខាន់​មួយ​សម្រាប់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ អង្គភាព​នេះ​ត្រូវ​បាន​ជំ​រុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង​អំ​ពី​ បញ្ហា​នេះ។ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់​អង្គ​ភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ កាល​ពី​ថ្ងៃទី ២៩ មករា​។
សេច​ក្តី​ជូន​ដំណឹង​បាន​ឲ្យ​ដឹងថា នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ស្តាប់​របាយការណ៍​ជាច្រើន​ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្តីពី​សំណុំរឿង​ដែល​អង្គភាព​នេះ​កំពុង​ ដំណើរ​ការ។ សំណុំ​រឿង​ពុករលួយ​ទាំងនោះ​មាន​ដូច​ជា ករណី​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ជាតិ លោក មឹក ដា​រា ករណី​ពុករលួយ​នៅក្នុង​អង្គភាព​អគ្គិ​សនី​កម្ពុជា​ខេត្តមណ្ឌលគិរី និង​សំណុំរឿង​ពុករលួយ​ក្នុង​វិស័យ​សុខាភិបាល​ដែល​មូលនិធិ Global Fund បាន​ចោទប្រកាន់​ជាដើម។
សំណុំរឿង​ទាំងនេះ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំ​ពើពុក​រលួយ​កំពុង​ស៊ើប​ អង្កេត​និង​តាមដាន​ការ​វិវឌ្ឍ​នៅក្នុង​តុលាការ។ យ៉ាង​ណា​ក៏ដោយ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​មិន​ភ្លេច​រម្លឹក​ឲ្យ​អង្គភាព​ ប្រឆាំង​អំពើពុករលួយ​យកចិត្តទុកដាក់​ទៅ​លើ​ការអនុវត្ត​សេវាសាធារណៈ​ឲ្យ​បាន​ ខ្លាំង​ថែមទៀត។
គួរ​បញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ បានសម្រេច​រួមគ្នា​នូវ​ការ​កំ​ណត់​តម្លៃ​សេវាសាធារណៈ​សម្រាប់​ឲ្យ​រដ្ឋបាល​ ថ្នាក់ក្រោម​ជាតិ​ទាំង​អស់​អនុវត្តតាម។ សេច​ក្តីសម្រេច​នេះ​មានន័យ​ចង់​លុបបំបាត់​ការយក​សេវា​ក្រៅផ្លូវការ​ពី​ ប្រជាពលរដ្ឋ​ពី​សំណាក់​អា​ជ្ញាធ​សាធារណៈ។ តារាង​តម្លៃ​សេវាសាធារណៈ​នឹងត្រូវ​គេ​បិទ​នៅ​ទីកន្លែង​ផ្តល់​សេវា​និង​ តម្រូវ​ឲ្យ​មន្ត្រី​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់។
ចំណាត់ការ​នេះ​បានកើត​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា​ស្រុត​ចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង។ ការកំណត់​តម្លៃ​ត្រឹមត្រូវ​បានចាប់ផ្តើម​អនុ​ត​វត្ត​ចាប់ពី​ខែធ្នូ​ឆ្នាំ ២០១៣ មក។ ប៉ុន្តែ គេ​មិនទាន់​ដឹងថា​តើ​វា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅឡើយ​ទេ។ ប៉ុន្តែ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​ នេះ៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ