យុវជន​ដែល​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ក្នុង​បណ្តាញ​សង្គម​ Facebook​ ត្រូវ​បាន​ចាប់ខ្លួន​…

1/03/2014 0 Comments A+ a-

យុវជន​ដែល​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ ជាមួយ​សង្សារ​នៅ​ក្នុង​ Status​ របស់​ខ្លួន​ ដោយ​ប្រើប្រាស់​ Account​ ឈ្មោះ​ Leanny​ Kal​ ប្រកាស​នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ថា​ នៅ​សល់​ពេលវេលា​មិន​ដល់​៣​ថ្ងៃ​ទៀត​ទេ​នឹង​ស្លាប់​ ហើយ​ក៏​បាន​បញ្ចេញ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ជា​ច្រើន​ សន្លឹក​ និង​មាន​រូបភាព​ជា​វី​ដេ​អូ​ឃ្លី​ប​ទៀត​ផង​ ដើម្បី​ចង់​បង្ហាញ​ប្រាប់​គេឯង​ថា​ ខ្លួន​និង ​សង្សារ​ជា​ដៃគូ​ស្នេហា​លើ​គ្រែ​ស្រឡាញ់​គ្នា​ណាស់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​ហើយ​ កាលពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​ ។​

Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ ដែល​បាន​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ជា​សាធារណៈ​ ក្នុង​បណ្តាញ​សង្គម​ Facebook​ នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ខ្លួន​មានឈ្មោះ​ សុខ​ ហេង​ រស់នៅ​ខេត្តកំពង់ស្ពឺ​ (​ផ្ទះ​នៅ​ទល់មុខ​ពន្ធនាគារ​ខេត្ត​)​ ស្រឡាញ់​គ្នា​ជាមួយ​ឈ្មោះ​ បញ្ញា​ មាន​រយៈពេល​៣​ឆ្នាំ​ហើយៗ​ជិត​រៀប​ការ​ទៀត​ ស្រាប់តែ​ពុក​ម៉ែ​ឈ្លោះ​គ្នា​ ។​
​នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្រាប់តែ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ ដដែល​ បាន​ Post​ បញ្ជាក់​នៅ​ក្នុង​ Status​ របស់​ខ្លួន​សា​ជា​ថ្មី​ទៀត​ថា​ “​ទឹម​ សុ​បញ្ញា​ ដែល​បាន​បង្ហោះ​រូបភាព​របស់​គេ​ជាមួយ​ សុខ​ ហេង​ ត្រូវ​បាន​ប៉ូលិស​ចាប់​ហើយ​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​”​ ។​ ការ​ Post​ នូវ​ដំណឹង​ថ្មី​ក្នុង​ Status​ របស់​ខ្លួន​នេះ​ គឺ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ បាន​លុប​ Profile​ និង​ Cover​ ព្រមទាំង​រូបភាព​សិច​លើ​គ្រែ​ដ៏​រំជើបរំជួល​របស់​ខ្លួន​ជាមួយ​ដៃគូ​ស្នេហា​ នោះ​ចោល​អស់​ទៅ​ហើយ​ ។​
​យោង​តាម​ព័ត៌មាន​ដែល​បង្ហើប​ប្រាប់​ឲ្យ ​ដឹង​តាម​រយៈ​ Account​ Facebook​ ឈ្មោះ​ Leanny​ Kal​ នេះ​ គឺ​អាច​ឲ្យេ​គេ​សន្និដ្ឋាន​ជាបឋម​បាន​ថា​ ឈ្មោះ​ បញ្ញា​ ជា​អ្នក​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​ជាមួយ​សង្សារ​របស់​ខ្លួន​ឈ្មោះ​ សុខ​ ហេង​ ដោយ​ខ្លួន​ប្រើប្រាស់​ Password​ រួម​គ្នា​ជាមួយ​សង្សារ​ និង​បាន​បញ្ជាក់​ប្រាប់​ថា​ខ្លួន​(​ដើរតួ​ជា​ភាគី​ខាង​ស្រី​ឈ្មោះ​សុខ​ ហេង​)​ រស់​មិន​ដល់​៣​ថ្ងៃ​ទៀត​ទេ​ និង​បាន​អះអាង​ទៀត​ថា​ ខ្លួន​ស្រឡាញ់​គ្នា​ជាមួយ​សង្សារ​អស់​រយៈពេល​៣​ឆ្នាំ​ ហើយ​ជិត​រៀប​ការ​ ស្រាប់តែ​ពុក​ម៉ែ​ឈ្លោះ​គ្នា​ ។​ មាន​ន័យ​ថា​ ឈ្មោះ​ បញ្ញា​ ដោយ​មាន​បញ្ហា​ជាមួយ​សង្សារ​របស់​ខ្លួន​ឈ្មោះ​ សុខ​ ហេង​ ក៏​សម្រេច​បង្ហោះ​រូបភាព​សិច​លើ​គ្រែ​របស់​ខ្លួន​ជាមួយ​សង្សារ​ជា​ដៃគូ​ ស្នេហា​ និង​ធ្វើការ​គំរាមកំហែង​សម្លាប់​សង្សារ​ រួច​ហើយនឹង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ទើប​ប្រើ​ពាក្យ​ថា​ ខ្លួន​រស់​មិន​ដល់​៣​ថ្ងៃ​ទៀត​នោះ​ ។​ ប៉ុន្តែ​ក្រោយមក​ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​ពី​សំណាក់​សារព័ត៌មាន​នានា​ ឈ្មោះ​ បញ្ញា​ ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​តែ​ម្តង​ ពី​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​គំរាមកំហែង​សម្លាប់​សង្សារ​របស់​ខ្លួន​ ។​
​នេះ​គឺជា​បទ​ពិសោធន៍​មួយ​សម្រាប់​យុវជន ​អ្នកលេង​ Facebook​ និង​ក៏​អាច​ចាត់ទុកជា​មេរៀន​សម្រាប់​យុវជន​ខ្មែរ​ទាំងឡាយ​ មិន​ត្រូវ​យក​គំរូ​តាម​ជា​ដាច់ខាត​នូវ​អំពើ​របស់​គូសង្សារ​ និង​ជា​អ្នកលេង​ Facebook​ មួយគូ​នេះ​ឡើយ​ ៕​
Leanny-Kal-4 Speu-3Leanny-Kal-2Leanny-Kal-1Leanny-Kal-3

__________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត