អ្នកវិភាគឯករាជ្យ និងបញ្ញវន្ត១០រូប យោងព្រះមហាក្សត្រ ឱ្យកោះអញ្ជើញមេដឹកនាំបក្សនយោបាយទាំងពីរ ចូលតុចរចាឡើងវិញ
អ្នកវិភាគពីស្ថានការនយោបាយកម្ពុជាឯករាជ្យ៣រូបបានសរសេរលិខិតថ្វាយ
ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម
សីហមុនីដើម្បីស្នើអោយព្រះករុណាកោះអញ្ជើញគណបក្សកាន់អំណាច
និងគណបក្សប្រឆាំង ផ្តើមការចរចាឡើងវិញ ដើម្បីបន្ធូរភាពតានតឹង។
ក្នុងលិខិតរបស់អ្នកវិភាគសង្គមនយោយដែលចុះហត្ថលេខីទាំង៣រូប រួមមាន លោកបណ្ឌិតឡៅ ម៉ុងហៃ លោកបណ្ឌិតសុខ ទូច និង លោកបណ្ឌិតកែម ឡី នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះបានសរសេរទូលថ្វាយព្រះមហាក្សត្រយ៉ាងដូច្នេះថា៖ ព្រឹត្តិការណ៍ហិង្សាបានកើតឡើងភ្លាមៗ ដោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាមិនអាចដោះស្រាយបញ្ហានយោបាយតាមរយៈការចរចា។
លិខិតដដែលសង្កត់ធ្ងន់ថា នៅចំពោះមុខព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ប្រទេសជាតិពិតជាត្រូវការជាបន្ទាន់ ព្រះរាជតួនាទីដែលមិនអាចខ្វះបាន របស់ព្រះករុណា ដើម្បីគង់ជាអាជ្ញាកណ្តាល និងជានិមិត្តរូបនៃឯកភាពជាតិ ក្នុងដោះស្រាយវិបត្តិដ៏ជ្រាលជ្រៅនេះ។ ដូច្នេះហើយ បានជាបណ្ឌិតអ្នកវិភាគសង្គមនយោយទាំបីរូប ក៏បានស្នើចូលគាល់ ព្រះមហាក្សត្រ ជាមួយបញ្ញវន្ត១០រូបផ្សេងទៀត ផងដែរ ដើម្បីទូលថ្វាយអំពីស្ថានការណ៍តានតឹងដែលបានវិវត្តក្នុង នាទីចុងក្រោយនេះ៕ប្រភព ពីដើមត្នោត