ខឹង​រាំ​ជាន់​ជើង​វាយ​កូនកំលោះ​របួស​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​

1/13/2014 0 Comments A+ a-

ភ្នំពេញ​ ៖​ កូនកំលោះ​ជា​សាមីខ្លួន​ក្នុង​ មង្គលការ​បាន​រង​របួស​ផ្ទៃមុខ​ ចំណែក​ យុវជន​ម្នាក់​ទៀត​បែកក្បាល​ក្នុង​ជម្លោះ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទំនើង​ផឹកស្រា​ ស្រវឹង​ខឹង​គេ​រាំ​ជាន់​ជើង​ក៏​ផ្ទុះ​ហិង្សា​ក្នុង​ ពិធី​មង្គលការ​ទាំង​យប់​ធ្វើ​ឱ្យ​ភ្ញៀវ​រត់​ចែកផ្លូវ​គ្នា​ ក្នុង​នោះ​រថយន្ដ​កាម​រី​ឆ្លាម​ ពណ៌​ ស្ករ​មួយ​គ្រឿង​ដែល​ជា​របស់​ភ្ញៀវ​ចូល​ទៅ​ពិសា​អាហារ​ក្នុង​មង្គលការ​បែក​ កញ្ចប់​ ទ្វារ​ខាងឆ្វេង​ដោយសារ​ក្រុង​ទំនើង​វាយ​ បំបែក​ ។​
​ករណី​ហិង្សា​ក្នុង​មង្គល​រហូត​ធ្វើ​ឱ្យ​កូន​ កំលោះ​របួសស្រាល​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌមានជ័យ​ ។​
​ភាគី​បង្ក​ និង​អ្នក​រង​របួស​មិន​ត្រូវ​ បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ​ តែបើ​តាម​ អ្នក​ភូមិ​បាន​ប្រាប់​ថា​ ភាគី​បង្ក​គឺជា​ក្រុម​ ក្មេង​ទំនើង​ប្រចាំ​មូលដ្ឋាន​កន្លង​មក​ឱ្យ​តែ​ មាន​មង្គលការ​គ្មាន​សមត្ថកិច្ច​យាម​នោះ​ តែងតែ​កើត​ជម្លោះ​ជា​រឿយៗ​ហើយ​ជន​ ទាំងនោះ​គេ​ស្គាល់ឈ្មោះ​អស់ហើយ​ ។​ នៅ​ ក្នុង​ប៉ាយ​ដែល​ដាក់​នៅ​ពីមុខ​រោង​បាន​ សរសេរ​ថា​ កូនប្រុស​មានឈ្មោះ​ហ៊ឹ​ម​ វ៉ា​ន់​ឌី​ កូនស្រី​ឈ្មោះ​ រស់​ ស្រី​លី​ន​ ។​ ក្នុង​ ករណី​បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​ប្រចាំ​មូលដ្ឋាន​នេះ​បាន​បណ្ដាល​ឱ្យ​ កូនកំលោះ​ត្រូវ​ ក្មេង​ទំនើង​វាយ​ចំ​មុខ​ព្រោះ​ចូល​ទៅ​អន្ដរាគមន៍​ឃាត់​កុំឱ្យ​ឈ្លោះ​គ្នា​ ចំណែក​យុវជន​ ម្នាក់​ទៀត​រង​របួស​បែកក្បាល​ហើយ​ក្រុម​តន្ដ្រីសម័យ​ដែល​កំពុង​ប្រគំ​បទ​ ញាក់​កន្ដ្រាក់​អារម្មណ៍​បាន​ឈប់​ជា​បន្ទាន់​ដោយសារ​ ក្រុម​ទំនើង​យក​ដំបង​ទៅ​វាយ​ឧបករណ៍​ តន្ដ្រី​ ។​
​អ៊ុំ​ប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ ប្រាប់​ថា​ មិន​អី​ទេ​ រឿង​តិចតួច​ប៉ុណ្ណោះ​ គ្រាន់តែ​រឿង​វាយតប់​គ្នា​ ព្រោះ​ម្ចាស់​ មង្គលការ​និង​ខ្ញុំ​ត្រូវជា​បងប្អូន​នឹង​គ្នា​ ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​ឡើយ​ ហើយ​កូន​ កំលោះ​ និង​កូនក្រមុំ​ជា​បងប្អូន​ជីដូនមួយ​ នឹង​គ្នា​ដែរ​ ។​
​លោក​អ៊ុំ​បាន​បន្ដ​ថា​ ក្មេង​ទំនើង​ដែល​ បង្កហេតុ​ក្នុង​វង់​រាំ​ និង​ម្ចាស់​ពិធី​មង្គល​ ការ​ក៏​ជា​បងប្អូន​គ្នា​ផង​ដែរ​ ហើយ​ករណី​ នេះ​គឺ​ដោយសារ​ក្មេង​ទំនើង​ដែល​គេច​ ខ្លួន​នោះ​ផឹក​ស្រវឹង​ខឹង​ភ្ញៀវ​រាំ​ជាន់​ជើង​ក៏​ ផ្ទុះ​ហិង្សា​តែ​ម្ដង​ ប្រសិនបើ​មាន​នគរ​ បាល​ឬ​កម្លាំង​អ​.​ហ​មក​ការពារ​នោះ​ ប្រហែលជា​មិន​មាន​បញ្ហា​ទេ​ ព្រោះ​ពួក​ នោះ​ខ្លាច​សមត្ថកិច្ច​ តែ​ម្ចាស់​ដើមការ​ មិន​បាន​ពឹងពាក់​សមត្ថកិច្ច​ឱ្យមក​ការ​ ពារ​ឡើយ​គឺ​ឱ្យ​កម្លាំង​ប្រជា​ការពារ​ប្រមាណ​ ជា​៤-៥​នាក់​មក​ការពារ​ប៉ុណ្ណោះ​ ទើប​ធ្វើ​ ឱ្យ​ក្រុម​ក្មេង​ទំនើង​មិន​ខ្លាចញញើត​បង្ក​ រឿង​ក្នុង​មង្គលការ​នេះ​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ ដែល​ដើរ​ចេញពី​រោងការ​ ហើយ​ស្គាល់​ ឈ្មោះ​ក្រុម​ក្មេង​ទំនើង​ និង​ជន​រង​គ្រោះ​ ផង​នោះ​បាន​និយាយ​យ៉ាង​ខ្លី​ថា​ គឺ​ផ្ដើម​ ឡើង​ដោយសារ​ក្រុម​ទំនើង​ហាក់ដូចជា​ មាន​គំនុំ​ពី​មុន​ ពេល​ចូល​មក​ផឹកស៊ី​ក្នុង​ មង្គលការ​មាន​សភាព​ស្រវឹង​ជោក​រួច​ ហើយ​ក៏​នាំ​គ្នា​ឡើង​រាំ​ ចំណែក​ក្រុម​ម្ខាង​ ទៀត​ក៏​ឡើង​រាំ​ផង​ដែរ​ ។​ គ្រានោះ​ភាគី​ រង​គ្រោះ​ដែល​មាន​សភាព​ស្រវឹង​ដូច​គ្នា​ បាន​រាំ​ជាន់​ជើង​ធ្វើ​ឱ្យ​ក្រុម​ទំនើង​ខឹងសម្បា​ ក៏​ឈ្លោះ​ទាស់ទែង​ក្នុង​វង់​រាំ​ ក្រោយមក​ ក៏​ឈាន​ដល់​ការ​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ ជន​រង​គ្រោះ​ គ្រានោះ​កូនកំលោះ​ក៏​បាន​ ចូល​ទៅ​អន្ដរាគមន៍​ឃាត់​ តែ​ត្រូវ​ជន​ ទំនើង​ទាំងនោះ​ដាល់​ចំ​ផ្ទៃមុខ​ ហើយ​យុវ​ ជន​ម្នាក់​ទៀត​រង​របួស​បែកក្បាល​ ។​ បន្ទាប់​មក​ក្រុម​ទំនើង​ដែល​មាន​គ្នា​ប្រមាណ​ ៤-៥​នាក់​បាន​ទៅ​វាយ​ឧបករណ៍​ និង​ឆាក​ តន្ដ្រី​បណ្ដាល​ឱ្យ​ខូចខាត​មួយ​ចំនួន​ តែ​មិន​ មាន​របួស​អ្នក​តន្ដ្រីករ​ ឬ​អ្នក​ចំ​រឿង​នោះ​ ទេ​ គ្រាន់តែ​ភ័យ​លស់​ព្រលឹង​ប៉ុណ្ណោះ​ ហើយ​ក្រុម​ទំនើង​ក៏​បាន​រត់គេច​ខ្លួន​អស់​ ។​ ជាមួយ​នេះ​ប្រជា​ការពារ​ដែល​ប្រចាំការ​នៅ​ទីនោះ​មិន​បាន​ឃាត់​ចាប់​ជន​បង្ក​ ឡើយ​ ព្រោះ​ខ្លាច​ពួក​វាយ​ថែម​ទៀត​ ។​
​បន្ទាប់​ពី​កើតការ​ភ្ញាក់ផ្អើល​នគរបាល​ ប៉ុស្ដិ៍​ព្រែក​ឯង​បាន​ចុះ​ទៅ​កាន់​កន្លែង​ កើត​ហេតុតែ​ហួសពេល​ទៅ​ហើយៗ​ ពេល​សាកសួរ​អំពី​មូលហេតុ​នៃ​ការ​កើត​ ជម្លោះ​គ្មាន​អ្នក​ណា​ដឹង​ឡើយ​គឺ​ឆ្លើយ​រក​ រួចខ្លួន​ដោយ​សំអាង​ថា​ ម្ចាស់​ដើមការ​ មិន​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យមក​ការពារ​ នោះ​ទេ​ ។​
​ពាក់ព័ន្ធ​នឹង​ហិង្សា​ក្នុង​មង្គលការ​លោក​ ប៊​ន​ វុ​ទ្ធី​ នាយ​ប៉ុស្ដិ៍​នគរបាល​ព្រែក​ឯង​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ លោក​មិន​បាន​ ដឹង​ទេ​ ព្រោះ​មិន​មាន​អ្នករាយការណ៍​ ហើយ​ក៏​គ្មាន​អ្នក​ដាក់​បណ្ដឹង​ដែរ​ ៕
__________________
ប្រភពពីនគរវត្ត