គប់គ្រាប់បែកចូលរោងការនៅកំពង់ធំ៖ស្លាប់៩នាក់ របួស២៩នាក់គប់គ្រាប់បែកចូលរោងការនៅកំពង់ធំ៖ស្លាប់៩នាក់ របួស២៩នាក់
កំពង់ធំ: មនុស្សចំនួន៩នាក់(ស្រី២នាក់) បានស្លាប់
និង២៩នាក់(ស្រី៥នាក់)រងរបួសធ្ងន់-ស្រាល
បន្ទាប់ពីជនមិនស្គាល់មុខ បានគប់គ្រាប់បែក
ចូលវង់រាំនៃពិធីការមួយនៅប្រមាណជាង២០គីឡូម៉ែត្រខាងកើតទីរួម
ខេត្តកំពង់ធំ។ ទីតាំងកើតហេតុស្ថិតនៅភូមិជាំ ឃុំតាំងក្រសៅ
ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ហើយហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ
១០:៣០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤។
មន្ត្រីអាវុធហត្ថ ខេត្តកំពង់ធំនិយាយថា ពេលកើតហេតុនោះ ពិធីមង្គការកំពុងរាំលេងកំសាន្ត ហើយគ្រាប់បែកមួយគ្រាប់បានត្រូវគប់ពីចំងាយ ដោយជនមិនស្គាល់មុខទើលើ ដំបូលរោងការមុននឹងវាផ្ទុះ។
មន្ត្រីកងរាជអាវុធហត្ថនិយាយទៀតថាជនល្មើសប្រើគ្រាប់បែកផលិតនៅ ប្រទេសចិន ព្រោះគេបានរកឃើញស្លាបព្រាគ្រាប់បែកប្រភេទខ្មៅរបស់ចិននៅនឹងកន្លែង កើតហេតុ។
មិនមានព័ត៌មានលំអិតទេក្រោយការកើតហេតុភ្លាម តែអាជ្ញាធរជឿថាហឹង្សាឃោរឃៅនេះកើតពីគំនុំ មិនមែនជាអំពើភេរវកម្មឡើយ៕
ប្រភពពី CEN