មានការប៉ះទង្គិច ពេលដែលក្រុមមេដឹកនាំសហជីពនៅតែមានះតវ៉ា ទោះជាមានការហាមឃាត់
ភ្នំពេញ: ការប៉ះទង្គិចចាប់ផ្តើមនៅម៉ោងជាង៩ព្រឹកថ្ងៃទី២៦ខែមករា
ឆ្នាំ២០១៤នេះ នៅចំណុចស្ពាននាគខាងត្បូងវត្តភ្នំ។
ក្រុមមេដឹកនាំសហព័ន្ធទាំង៩
ដែលនៅតែប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងជនទាំង
២៣នាក់
និងទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារក្នុងមួយខែជូនកម្មកររោងចក្រ
និងទាមទារឲ្យចាប់ខ្លួនអ្នកដែលបាញ់កម្មករនៅផ្លូវវេងស្រេង
បានប៉ះទង្គិចរុញគ្នាទៅមកជាមួយសមត្ថកិច្ច។
អ្នកយកព័ត៌មាន CEN បានរាយការណ៍មកថា ការប៉ះទង្គិចគ្នានេះមានការគប់ដបទឹកសុទ្ធ ដុំថ្ម និងរបស់រឹងដោយបណ្តាលអោយមានការរបួសទាំងសងខាង បើទោះបីជាចំនួនអ្នករបួសមិនត្រូវបានកំណត់ក្តី។
ការប៉ះទង្គិចមានរយៈពេលប្រមាណជា១០នាទីមុនពេលដែលវាបានស្ងប់ ទៅវិញ។ បាតុករនៅតែប្រមូលផ្តុំនៅជិតទីលានប្រជាធិបតេយ្យ ខណៈដែលសមត្ថកិច្ចបានដាក់កម្លាំងជាច្រើននៅទីនោះ។
តាំងពីវេលាព្រឹក កងកម្លាំងប៉េអឹម រាប់រយនាក់ប្រដាប់ដោយដំបងឆក់និងខែល បានដាក់ពង្រាយនៅលើទីលានប្រជាធិបតេយ្យ និងតំបន់នៅជុំវិញទីលានប្រជាធិបតេយ្យត្រូវបានបិទមិនឲ្យធ្វើដំណើរ ចេញ-ចូល ខណៈដែលក្រុមសហជីពស្ថិតនៅក្បែរៗគ្នា៕
ប្រភពពី CEN