ចិនដាក់ទោសប្រហារជីវិតវេជ្ជបណ្ឌិតម្នាក់ពីបទពង្រត់ទារកយកទៅលក់ឲ្យឈ្មួញ
អ្នកស្រីវេជ្ជបណ្ឌិត Zhang Shuxia ដែលត្រូវបានតុលាការបានរកឃើញទោសកំហុសនៃការរកស៊ីលក់ដូរនិងចាប់ពង្រត់ទារកដែលទើបនឹងកើតទៅឲ្យឈ្មួញកណ្តាលត្រូវបានឈានទៅដល់ការចាប់ខ្លួននៅក្នុងតំបន់ Fuping ក្នុងខេត្ត Shaanxi ។
ការប្រព្រឹត្តរបស់អ្នកស្រីវេជ្ជបណ្ឌិតរូបនេះធ្វើឡើងក្រោមរូបភាព បញ្ចុះបញ្ចូលឪពុកម្តាយក្មេងដែលមកសម្រាលកូនឲ្យលះបង់ទារកនៅក្នុង ផ្ទៃដោយប្រឌិតរឿងថាជាទារកដែលមានជម្ងឺមិនអាចទុកបាននោះទេហើយ មកទល់នឹងពេលចុងក្រោយនេះជនជាប់ចោទមួយនេះបានធ្វើសម្រេចទៅលើ ក្មេងទារកដល់ទៅ 7 នាក់ហើយនៅក្នុងកំឡុងពីខែវិច្ឆិកាឆ្នាំ 2011 រហូតមកទល់នឹងខែកក្កដាឆ្នាំ 2013 ។ក្មេង 6 នាក់នៅក្នុងចំណោមទារកដែលរងគ្រោះដោយវេជ្ជបណ្ឌិតរូបនេះត្រូវបានគេ រកឃើញនិងជួយសង្គ្រោះនៅពេលដែលមានទារកម្នាក់ត្រូវបានរាយការណ៍ថាបាន បាត់បង់ជីវិត។
ការដាក់ទោសប្រហារជីវិតបានក្លាយជារឿងធម្មតាពីការប្តូរពីទោស ជាប់គុកអស់មួយជីវិតទៅហើយនៅក្នុងប្រទេសចិនសព្វថ្ងៃនេះ៕