តូចចិត្តប្រពន្ធ សុំលែងលះ ចងក សម្លាប់ខ្លួន

1/22/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
កណ្តាល ៖ បុរសម្នាក់ បានដាច់ចិត្ត ចងក សម្លាប់ខ្លួន នៅលើ ផ្ទះម្តាយបង្កើត ដោយសារតែ តូចចិត្ត និងប្រពន្ធរបស់ខ្លួន សុំលែងលះ ខណៈដែលពួកគេ បានរៀបការ និងរស់នៅ ជាមួយគ្នា រហូតដល់មាន កូនដល់ទៅ៣នាក់នោះ ។
សមត្ថកិច្ច មូលដ្ឋាន បានឲុ្យដឹងថា ការប្រទះឃើញ ជនរងគ្រោះចងក សម្លាប់ខ្លួនខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ ៨៖៣០នាទី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិត្រពាំងជួង ឃុំឆក់ឈើនាង ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ច បានបន្តទៀតថា ជនរងគ្រោះមាន ឈ្មោះ នួន ទុំ មានអាយុ៣៥ឆ្នាំ និងមានប្រពន្ធមាន ឈ្មោះ កន លាប អាយុ៣៩ឆ្នាំ និងមានកូនប្រុស៣នាក់ ។ ស្រ្តីជាម្តាយ របស់ជនរងគ្រោះ បាននិយាយថា មុនពេល កើតហេតុ ជនរងគ្រោះមាន ជម្លោះជាមួយ ប្រពន្ធ ហើយប្រពន្ធ យកមកប្រគល់ឲ្យ គាត់ជាម្តាយ ដោយចង់ លែងលះគ្នា។ នៅពេលមកដល់ ផ្ទះស្រ្តីជា ម្តាយបង្កើត ជនរងគ្រោះ បានដាច់ចិត្តចងក សម្លាប់ខ្លួនតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានចុះទៅពិនិត្យមើល និងអះអាងថា ជនរងគ្រោះស្លាប់ ដោយសារ តែអត្តឃាតមែន ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចរៀបចំ ចាត់ចែង ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕