ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ផ្តល់រ​ង្វាន់​​បោកប្រាស់?

1/25/2014 0 Comments A+ a-

តាមរយះ​ការផ្សាយពាណិជ្ជកម្ម​លើ​កញ្ចក់​ទូរ​ ស្សន៍​ក៏ដូចជា​កាសែត​ល្បីៗ ក្នុងស្រុក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ភ្ញាក់ផ្អើល នៃ​ការផ្តល់​រង្វាន់​ឬ​ត្រូវ​រង្វាន់​រហូត​រាប់សិប​លាន​រៀល​សម្រាប់ អតិថិជន​ណា​ដែល​ពិសារ​ស្រា​បៀរ​អង្គរ ហើយ​បើក​ក្រវិល​ឬ គម្រប​ស្រា​បៀរ​មាន​រូប​ឡូ​ហ្គូ​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ។ តាមរយះ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​រង្វាន់​មាន​រហូតដល់​១០​លាន​រៀល សម្រាប់​អតិថិជន​ទាំងឡាយណា​ដែល​បើក​គម្រង​ស្រា​បៀរ​ដែលមាន​រូប​ឡូ​ហ្គូ ក្រុមហ៊ុនស្រា​បៀរ​អង្គរ ។ ទន្ទឹម​នោះ​ជា​បន្តបន្ទាប់​គេ​ឃើញ​តាមរយះ​សារពត៌មាន​ក្រុមហ៊ុនស្រា​បៀរ អង្គរ​បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ដល់​អតិថិជន​បើទោះបីជា​រង​ការ​រិះគន់ថា រង្វាន់​ទាំងនោះ​ត្រូវបាន​គេ​រៀបចំ​ទុកជាមុន​ក៏ដោយចុះ ។

​ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​ថ្មីៗ នេះ​មាន​អតិថិជន​ម្នាក់​រស់នៅ​ខេត្តស្វាយរៀង​បាន​ពិសារ​ស្រា​បៀរ​អង្គរ​ដប តូច ហើយ​បើក​គម្រប​ដប​ឃើញ​រូប​ឡូ​ហ្គូ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ដូច​អ្វីដែល ក្រុមហ៊ុន​នេះ​បានបង្ហាញ​តាមរយះ​ទូរទស្សន៍​និង​កាសែត​ថា​ជា​គម្រប​ត្រូវ រង្វាន់​១០​លាន​រៀល ។ ប៉ុន្តែ​ពេល​អតិថិជន​បាន​សួរ​នាំទៅ​តំណាង​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បែ​ជា ទទួលបាន​នូវ​ចម្លើយ​ថា​គម្រប​ដប​ស្រា​បៀរ​នោះ​មិនត្រូវ​រង្វាន់​នោះទេ ។ ចម្លើយ​បែប​អវិជ្ជមាន​នោះបាន​ធ្វើ​ឲ្យ​អតិថិជន​រូបនោះ​ខកចិត្ត​យ៉ាងខ្លាំង ។

​អតិថិជន​រូបនោះ​បាន​និយាយថា​ទាំង​រូបគាត់​និង​ក្រុមគ្រួសារ​សប្បាយចិត្ត យ៉ាងខ្លាំង​បន្ទាប់ពី​ទទួលបាន​គម្រប​ដប​ដែលមាន​ឡូ​ហ្គូ​ក្រុមហ៊ុនស្រា​បៀរ អង្គរ ព្រោះថា​ពួកគាត់​បាន​តាមដាន​យ៉ាង​ជក់ចិត្ត​នូវ​ការផ្សព្វផ្សាយ​របស់ ក្រុមហ៊ុនស្រា​បៀរ​អង្គរ​តាមរយះ​ទូរទស្សន៍​និង​កាសែត​ធំៗ ក្នុងស្រុក ហើយ​បានដឹងថា​គម្រប​ដប​ដែលមាន​ឡូ​ហ្គូ​នេះ​នឹង​ឈ្នះ​រង្វាន់​រហូតដល់​១០​លាន រៀល ។ ប៉ុន្តែ​ពួកគាត់​ខកចិត្ត​ណាស់​នៅពេលដែល​ក្រុម​បញ្ជាក់ថា​មិនមាន​រង្វាន់ ទៅវិញ ។

​អតិថិជន​រូបនោះ​បាន​និយាយថា​បន្ត​ទៅមុខទៀត​សុំ​ឲ្យ​ក្រុមហ៊ុន​កុំ​ឃោសនា អ្វីដែល​មិន​ពិត​នេះ​ទៀត ព្រោះ​ការធ្វើ​ដូច្នេះ​យូរ​ឬ​ឆាប់​នឹង​គង់តែ​អតិថិជន​ដឹង​មិន​ខាន ។

​យើង​មិន​ហ៊ាន​បរិយាយ​អ្វី​ឲ្យ​លើសពី​ការពិត​នោះទេ ។ ប៉ុន្តែ​អ្វីដែល​ភ្នំពេញ​ថ្មី​ចង់​បញ្ជាក់​នៅពេលនេះ​គឺ​អំពាវនាវ​ឲ្យ ក្រុមហ៊ុន​ទាំងអស់​សំខាន់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​កាត់បន្ថយ​ការឃោសនា អ្វីដែល​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ឬ​គ្រាន់តែ​ធ្វើ​ឲ្យ​អតិថិជន​រំភើប​ឬ ខកចិត្ត​ឲ្យ​សោះ ព្រោះ​សម័យនេះ​ទៅហើយ​ការបោកប្រាស់​ទាំងឡាយ​មិនអាច​លាក់​ជិត​នោះឡើយ ៕ប្រភព កម្ពុជាថ្មី