តុលាការ​ថៃ​បដិសេធ​មិន​ចេញ​ដីកា​ចាប់ខ្លួន​ស៊ូ​ថេប​​

1/30/2014 0 Comments A+ a-

តុលាការ​ព្រហ្មទណ្ឌ​ថៃ ​បដិសេធ​នឹង​សំណើ​របស់​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស ដែល​បាន​ស្នើសុំ​កាលពី​ថ្ងៃ​ម្សិលមិញ ​ឲ្យចេញ​ដីកា​ចាប់ខ្លួន​អគ្គលេខា​ធិ​ការ គណបក្ស ភី​ឌី​អរ​ស៊ី របស់​ក្រុម​អាវ​លឿង លោក​ស៊ូ​ថេប ថង​ស៊ូ​បាន និង​មេដឹកនាំ​បាតុកម្ម​១៥​នាក់​ផ្សេង​ទៀត ដែល​រំលោភ​ច្បាប់​ដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​។​
​តុលាការ​និយាយថា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស លោក​ឧត្តមសេនីយ តា​រិត ប៉េង​ឌិ​ត និង​ប៉ូលីស​ស៊ើបអង្កេត​មិន​បាន​ផ្ដល់​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ សំណុំរឿង​នោះ​ទេ​។​
នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស ​បាន​រាប់​ឈ្មោះ​មេដឹកនាំ​ក្រុម​អាវ​លឿង​១៦​នាក់ ដែល​សង្ស័យ​ថា​ធ្វើ​សកម្មភាព​រំលោភ​លើ​បម្រាម​គ្រា​មាន​អាសន្ន​៕