បុរស១០ប្រភេទ ដែលស្រ្តីមិនគួរ យកជាគូស្នេហ៍

1/05/2014 0 Comments A+ a-

ការសេពគប់ ជាមួយបុរស ក្នុងបំណងយកជាគូជីវិត ឬគូស្នេហ៍នារី ទាំងឡាយ គួរពិចារណា ពីចំណុចលំអិតផ្សេងៗ របស់ បុរសនោះ ឲ្យបានច្បាស់ ជាមុន ដើម្បីកុំឲ្យខកបំណង… ។
ខាងក្រោមនេះជាបុរស១០ប្រភេទ ដែលស្ត្រីមិនគួរយកធ្វើជាគូស្នេហ៍ ឬគូជីវិត…។
១- គេមិនយល់ដល់អ្នកសោះ ដូចជាមិនតបស្នង មិនទូរស័ព្ទក្នុងពេលដែលគួរទូរស័ព្ទ មិនចង់ប្រើពេលវេលារួមគ្នា ហើយ បើអ្វីៗអ្នកជាភាគីចាប់ផ្តើម មុនជាង៥០% គួរតែបណ្តោយឲ្យគេទៅៗ កុំបន្តទៀត ។
២- បុរសពូកែ សម្អិតសម្អាងនៅមុខកញ្ចក់ វែកភ្លីសក់យូរជាងអ្នក ឈប់មុខកញ្ចក់ រាល់ពេលដែលដើរ ឆ្លងកាត់តុសម្អាង មានគ្រឿងសម្អាងថែរក្សា ស្បែកច្រើនជាងអ្នក ចូរបញ្ចប់ទំនាក់ទំនងជាមួយគេទៅ ព្រោះគេអាចជាបុរសភេទទី៣ ស្រឡាញ់ ភេទដូចគ្នាហើយ ។
៣- ឆ្កូតនឹងកីឡា ហួសព្រំដែន អាចសង្កេតបានថា គេមើលតែប៉ុស្តិ៍កីឡាច្រើន ប៉ុណ្ណាក្នុងមួយថ្ងៃ ? បើមែននោះ ចូល ប្រយ័ត្នទៅ ពេលដែលរៀបការ ហើយ ថ្ងៃចុងសប្តាហ៍គេប្រាកដ ជានៅតែមុខ ទូរទស្សន៍ មើលកីឡា ឬនៅទីលានកីឡា ប្រភេទណាមួយមិនខាន ។
៤- វិភាគនិងពិចារណាលើអ្នកគ្រប់គ្រងពេលវេលា ដូចជាអ្នកធាត់ពេក និយាយច្រើនពេក ដំណើរ រាងរៅ របស់អ្នក អាក្រក់ តែងខ្លួនមើលមិនបាន ឬរិះគន់ចំណុចតូចតាច គ្រប់ពេលវេលា ហើយបើ ក្នុងលក្ខណៈមើលងាយទៀត គួរតែ ចាកចេញពីគេឲ្យបានឆាប់ ។
៥- បុរសខូចចិត្តដែលមិនបើកបេះដូង ទទួលអ្នកថ្មី ទោះបីគេទន់ភ្លន់ ផ្អែមល្ហែមនិងយក ចិត្តទុកដាក់ អ្នកក្នុងគ្រាដំបូង ប៉ុន្តែ គេនៅ តែសោកសៅ និងស្នេហ៍ ចាស់ដែលបាត់បង់ទៅ ។ពេលរាប់គេយូរទៅ ទើបអ្នកដឹងថា គេមិនបានបើកបេះដូង ទទួលអ្នកថ្មីទេ នៅតែជាប់ពាក់ព័ន្ធស្នេហ៍ចាស់ នោះដដែរ ។
៦-កុំជឿរាល់ពាក្យសម្តី របស់បុរសមានប្រពន្ធរួចហើយ ទោះបើគេរអូរទាំពីភរិយារបស់គេ ឲ្យអ្នកស្គាល់ យ៉ាងម៉េចក៏ ដោយ ចូលចាកឆ្ងាយ ពីបុរស នោះ ព្រោះយ៉ាងណាក៏ដោយ គេតែងតែនៅគ្រែតែមួយ ជា មួយភរិយា និង ជួប មុខគ្នា ជារៀងរាល់ថ្ងៃ ។ អ្នកគួរស្វែងរក បុរសណាដែល ស្រឡាញ់ អ្នកពិតៗ ល្អជាង ។
៧- បុរសដែលគ្មានគោលដៅក្នុងជីវិត ដូចជា គ្មានការងារធ្វើ គ្មានផ្ទះ គ្មានរថយន្ត ហើយតាមតោង អ្នកគ្រប់ពេល អ្នកត្រូវ ជូនគេ ទៅមកជា រៀងរាល់ថ្ងៃ ដោយគេគ្មានផលអ្វី មកឲ្យអ្នកសោះ ចូរកុំចំណាយ ពេលវេលាទៅជាមួយគេអី ។
៨- បុរសដែលមានភារៈកិច្ច ទទួលខុសត្រូវច្រើន ដូចជាមានភរិយាពីរនាក់ ត្រូវថែទាំងកូនឈឺរ៉ាំរ៉ៃ មានញាតិសន្តាន ត្រូវ ចិញ្ចឹមទំនុកបម្រុង ជួបគ្នា ពេលណា រ៉ាយរ៉ាប់ តែរឿងទុកលំបាក ក្នុងជីវិត ឲ្យស្តាប់នោះអ្នកគួរតែជៀសឲ្យឆ្ងាយល្អជាង ។
៩- បុរសដែលខ្វះនូវជំនឿចិត្តគ្រប់រឿង និងមិនអាចសម្រេចចិត្តថា ចង់មានអ្នកក្នុងជីវិត ឬអត់ ? គេតែងតែ ពន្យា រឿងការសម្រេចចិត្ត ។ គេតែង គិតប្តូរការងាររើផ្ទះ ប្តូររថយន្ត លក់នេះលក់នោះ ដោយចង់បានរបស់ថ្មីៗ រហូត ។ដូច្នេះ អ្នកត្រូវតែលែងដៃគេនៅពេលនេះ ឲ្យហើយទៅ បើមិន អីចឹងទេ មិនយូរមិនឆាប់ គេនឹងប្តូរអ្នកទៅយកស្រីថ្មីមិនខាន ។
១០- បុរសដែលមានមហិច្ឆតាខ្ពស់ពេក ដូចជាចង់ក្លាយជាប្រធានក្រុមហ៊ុន ចង់ចូលប្រកួតកីឡា អូឡាំពិក ចង់ក្លាយជា អ្នកនយោបាយ ពួកគេនឹង លះបង់គ្រប់យ៉ាង ដើម្បីសម្រេចគោលដៅ ទាំងនោះ ដោយមិនសូវចាប់អារម្មណ៍ លើអ្នក ប៉ុន្មានឡើយ ៕
____________________
ផ្តល់សិទ្ទិដោយ៖looking today.com